មតិរបស់លោក Leonardo Vitorino ជុំវិញការតែងតាំងប្រធានក្រុមឈុតធំភ្នំពេញក្រោន

March 21, 2019 - 10:43 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

សម្រាប់រដូវកាលថ្មីឆ្នាំ២០១៩នេះលោកគ្រូបង្វឹកក្រុមធំភ្នំពេញក្រោន Leonardo Vitorino មិនបានសម្រេចតែងតាំងកីឡាករណាម្នាក់ជាប្រធានក្រុមនោះទេ ដោយលោកឲ្យតម្លៃលើការធ្វើការងារជាក្រុមជាង ។ គ្រូបង្វឹករូបនេះបានលើកឡើងថា៖ « ចំពោះរដូវកាលនេះយើងមិនមានកីឡាករណាម្នាក់ដែលជាប្រធានក្រុមជាក់លាក់នោះទេ ខ្ញុំនឹងផ្តល់ជូនពួកគេជាលក្ខណៈវិលជុំព្រោះក្រុមរបស់យើងមានអ្នកដឹកនាំក្រុមលេងច្រើនលើទីលាន ហើយអ្វីដែលសំខាន់សម្រាប់ខ្ញុំនោះគឺការផ្តោតលើការងារជាក្រុម » ។

គួររំលឹកដែរថាឆ្លងកាត់ការប្រកួតលើកដំបូងក្នុងជំនួប The Cambodian Classic Match រវាងក្រុមភ្នំពេញក្រោន និងក្រុមបឹងកេតកាលពីថ្ងៃសៅរ៍សប្តាហ៍មុននោះ គ្រូបង្វឹកជនជាតិប្រេស៊ីលរូបនេះបានតែងតាំងកីឡាករ វ៉ា សុថនជាប្រធានក្រុម ៕

មតិយោបល់


អត្ថបទផ្សេងៗ