Leonardo Victorino បញ្ជាក់ពីមូលហេតុដែលត្រូវលេងជាមួយក្រុមខ្លាំងៗប្រចាំប្រទេសថៃ

January 23, 2019 - 2:58 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

លោក Leonardo Victorino យល់ថាសម្រាប់ការប្រកួតជាមួយក្រុមខ្លាំងៗនៅប្រទេសថៃនេះគឺជាការត្រៀមខ្លួនរបស់ក្រុមរបស់ខ្លួន ដើម្បីធ្វើការប្រកួតប្រជែងក្នុងការប្រកួតនៅលីគកំពូលកម្ពុជានាពេលខាងមុខ ។ អតីតគ្រូបង្វឹកក្រុមគោព្រៃកម្ពុជារូបនេះបាននិយាយថា៖ « វាជាការប្រកួត Pre-Season យើងត្រូវតែមានការរៀបចំឲ្យបានល្អ ក៏ដូចជាត្រៀមខ្លួនជានិច្ច ហើយខ្ញុំគិតថាកីឡាកររបស់យើងនឹងទទួលបានបទពិសោធន៍ល្អៗពីការប្រកួតទាំងនេះ » ។

ជាចុងក្រោយគ្រូបង្វឹកជនជាតិប្រេស៊ីលរូបនេះបានបន្ថែមទៀតថា៖ « ខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាកុំគិតលើលទ្ធផលខ្លាំងពេកសម្រាប់ការប្រកួតត្រៀមខ្លួនទាំងនេះ ព្រោះយើងព្យាយាមរកក្រុមដែលមានគុណភាពខ្លាំងមកលេងជាមួយក្រុម ហើយយើងចង់ឲ្យកីឡាកររបស់យើងមានបទពិសោធន៍លើការប្រកួតធំៗ ក្រោយពីក្រុមទាំងមូលទើបតែរៀបចំប្រព័ន្ធលេងមួយដែលថ្មី » ។ សូមបញ្ជាក់ថាក្រុមភ្នំពេញក្រោននឹងប្រកួតមិត្តភាពជាមួយក្រុមបូរីរ៉ាមនៅថ្ងៃស្អែកនេះ នាវេលាម៉ោង៣:៣០ រសៀល នៅកីឡដ្ឋាន Khao Kradong Stadium ៕

មតិយោបល់


អត្ថបទផ្សេងៗ