អ្នកចាំទី Leonardo Oliveira Tavares បានសម្រេចចែកផ្លូវគ្នាជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោន

May 30, 2019 - 1:24 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្លឹបបាល់ទាត់ភ្នំពេញក្រោន មានកិត្តិយសសូមជម្រាបជូនសាធារណជនក៏ដូចជាអ្នកគាំទ្រឱ្យបានជ្រាបថា ក្លឹបបានសម្រេចចែកផ្លូវគ្នាជាមួយកីឡាករ Leonardo Oliveira Tavares ក្រោយរូបគេបានចូលរួមជាមួយពួកយើងក្នុងរយៈពេលកន្លងមកនេះ ពោលគឺបានចូលរួមលេងក្នុងការប្រកួតផ្លូវការចំនួន ៣លើក ។

សូមជម្រាបជូនថា កីឡាករជនជាតិប្រេស៊ីលរូបនេះបានសម្រេចចិត្តចាកចេញពីក្លឹបបាល់ទាត់ភ្នំពេញក្រោន ជាមួយនឹងហេតុផលផ្ទាល់ខ្លួនមួយចំនួន និងដោយមានការព្រមព្រៀងគ្នាក្នុងការបញ្ចប់កិច្ចសន្យាជាមួយក្លឹបភ្នំពេញក្រោនជាស្ថាពរ ។ យ៉ាងណាក៏ដោយ ឈរលើលទ្ធផលនៃការពិភាក្សារវាងភាគីក្លឹប និងសាមីខ្លួន បានសម្រេចមិនលើកបង្ហាញមូលហេតុទាំងនោះឡើយ ហេតុនេះ សូមសាធារណជនជាពិសេសអ្នកគាំទ្រក្លឹបបាល់ទាត់ភ្នំពេញក្រោនមេត្តាយោគយល់ដោយក្តីអនុគ្រោះ ។

ជាមួយគ្នានេះ យើងខ្ញុំសូមថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រឹងប្រែងរបស់កីឡាករ Leonardo Oliveira Tavares នាពេលកន្លងមក ក៏ដូចជាសូមជូនពររូបគេសូមទទួលបានជោគជ័យក្នុងអាជីពនាពេលអនាគត ៕

មតិយោបល់


អត្ថបទផ្សេងៗ