ចំណាប់អារម្មណ៍របស់កីឡាករ Leonardo Oliveira ជុំវិញការប្រកួតជាមួយវិសាខា

April 4, 2019 - 12:28 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

អ្នកចាំទី Leonardo Oliveira រីករាយនឹងការបង្ហាញខ្លួនលើកទីមួយក្នុងការប្រកួតផ្លូវការសម្រាប់លីគកំពូលកម្ពុជា ជាមួយនឹងលទ្ធផលជោគជ័យលើក្រុមយុវជនបាទី ០-២ កាលពីថ្ងៃអាទិត្យកន្លងមកនេះ ។ សម្រាប់ការប្រកួតនៅសប្តាហ៍នេះវិញក្រុមភ្នំពេញក្រោននឹងបើកទ្វារកីឡដ្ឋាន Smart RSN របស់ខ្លួនដើម្បីស្វាគមន៍ក្រុមភ្ញៀវវិសាខា នៅថ្ងៃអាទិត្យ ទី៧ ខែមេសា នាវេលាម៉ោង៦ ល្ងាច អ្នកចាំទីវ័យ២២ឆ្នាំរូបនេះមានចំណាប់អារម្មណ៍លើការប្រកួតយ៉ាងដូច្នេះថា៖ « ខ្ញុំសប្បាយចិត្តដែលបានបង្ហាញខ្លួនលើទីលានជាមួយនឹងការឈ្នះការពីថ្ងៃអាទិត្យ តែអ្វីដែលសំខាន់នោះគឺការប្រកួតបន្ទាប់ដែលយើងនឹងយក៣ពិន្ទុសម្រាប់អ្នកគាំទ្រ » ។

ជុំវិញការប្រកួតដ៏សំខាន់នាចុងសប្តាហ៍នេះអ្នកចាំទីជនជាតិប្រេស៊ីលរូបនេះបានបន្ថែមទៀតថា៖ « វាពិតជាការប្រកួតដ៏លំបាកមួយសម្រាប់ពួកយើង តែយើងក៏បានធ្វើការហ្វឹកហាត់ខ្លាំងក្លាដែរសម្រាប់ការប្រកួតនេះ ព្រោះគោលបំណងចម្បងរបស់ពួកយើងគឺ៣ពិន្ទុក មួយវិញទៀតអ្នកគាំទ្រក៏សំខាន់ដែរព្រោះពួកគេជាអ្នកជំរុញទឹកចិត្តពួកយើង ពួកគេជួយយើងច្រើនណាស់ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងមកគាំទ្រការប្រកួតនៅកីឡដ្ឋានរបស់យើងបានច្រើន គាំទ្រពួកយើងដល់ទីបញ្ចប់ យើងនឹងខ្លាំងទាំងអស់គ្នា » ៕

មតិយោបល់


អត្ថបទផ្សេងៗ