Leonardo និយាយថា៖ ចាញ់មែនពិតតែពេញចិត្តការលេងរបស់កូនក្រុម!

November 11, 2018 - 9:30 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

កាលពីម្សិលមិញនេះក្រុមបាល់ទាត់ភ្នំពេញក្រោនបានបើកទ្វារកីឡដ្ឋាន RSN របស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវក្រសួងការពារជាតិក្នុងជំនួបកម្តៅសាច់ដុំ ហើយជាលទ្ធផលនោះគឺក្រុមម្ចាស់ផ្ទះប្រកួតចាញ់ក្រុមភ្ញៀវក្នុងលទ្ធផល ១-៣ ។ គួរបញ្ជាក់ថាការប្រកួតកម្តៅសាច់ដុំនេះគឺធ្វើឡើងក្នុងគោលបំណងធ្វើតេស្តសមត្ថភាពកីឡាករទាំងថ្មីទាំងចាស់របស់ក្រុមភ្នំពេញក្រោន ហើយមួយវិញទៀតនោះវាជាការប្រកួតដែលរៀបចេញជាពីរក្រុម ពោលគឺមានក្រុមភ្នំពេញក្រោន A និងB ។

ថ្លែងក្រោយចប់ការប្រកួតលោកគ្រូបង្វឹក Leonardo បានលើកឡើងថា៖ «ថ្វីត្បិតតែពួកយើងចាញ់ការប្រកួតនេះប៉ុន្តែខ្ញុំពេញចិត្តនូវទម្រង់លេងរបស់កូនក្រុម ព្រោះពួកយើងទើបតែបានហ្វឹកហាត់ជាមួយគ្នាពេញបានតែមួយសប្តាហ៍ តែពួកគេព្យាយាមធ្វើតាមអ្វីដែលខ្ញុំចង់បានបានច្រើន» ។

សូមបញ្ជាក់ផងដែរថា នេះជាការប្រកួតទីមួយហើយដែលគ្រូបង្វឹកជនជាតិប្រេស៊ីលរូបនេះដឹកនាំក្រុមភ្នំពេញក្រោន ក្រោយពីបានចូលមកដឹកនាំកាលពីពាក់កណ្តាលខែតុលាកន្លងមកនេះ ៕

មតិយោបល់


អត្ថបទផ្សេងៗ