គង់ ច័ន្ទវុទ្ធី៖​ « ខ្ញុំសោកស្តាយ និងចង់ឈ្នះការប្រកួតនេះខ្លាំងណាស់ … »

September 20, 2019 - 1:21 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រោយពីប្រកួតចាញ់ក្រុមព្រះខ័នរាជស្វាយរៀងជាមួយនឹងគ្រាប់បាល់១១ម៉ែត្រ វគ្គពាក់កណ្តាលផ្តាច់ព្រត្រ័រួចមកកីឡាករគង់ ច័ន្ទវុទ្ធី ដែលជាអ្នកចាំទីបានបង្ហាញចំណាប់អារម្មណ៍លើការប្រកួតនេះយ៉ាងដូច្នេះថា៖ « វាជាការប្រកួតដ៏ធំ និងតឹងតែងសម្រាប់ពួកយើង និងក្រុមម្ខាងទៀត សម្រាប់ខ្ញុំ ខ្ញុំយល់ថាពួកខ្ញុំធ្វើបានល្អ និងប្រឹងអស់ពីសមត្ថភាពហើយ » ។

កីឡាកររូបនេះបានបន្ថែមថា៖ « ចំពោះការចាញ់ការប្រកួតនេះ គឺខ្ញុំសោកស្តាយខ្លាំងណាស់ ព្រោះយើងម្នាក់ៗចង់ឈ្នះខ្លាំងណាស់ ហើយយើងក៏មានការនាំមុខនៃការទាត់បាល់ប៉េណាល់ទីដែរ ចុងក្រោយយើងមិនមានសំណាងសម្រាប់ការប្រកួតនេះ » ។

គួររំលឹកផងដែរថាការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងពានរង្វាន់សម្តេចតេជោហ៊ុន សែន កាលពីម្សិលមិញបានបញ្ចប់ទៅ៩០នាទីជាមួយនឹងលទ្ធផលក្រុមភ្នំពេញក្រោនសូន្យនិងក្រុមព្រះខ័នរាជស្វាយរៀងសូន្យ ហើយបានបន្តដល់វគ្គកាត់សេចក្តីដោយបាល់១១ម៉ែត្រ គឺក្រុមភ្នំពេញក្រោនបានចាញ់ក្រុមព្រះខ័នរាជស្វាយរៀងជាមួយលទ្ធផល ៤-៥ ៕

មតិយោបល់