កុក បូរីស៖«ឥលូវខ្ញុំខ្លាំង និងស្រេកឃ្លានការប្រកួត»

February 28, 2020 - 9:01 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

កុក បូរិស មានលក្ខណៈសមល្មម(fit) និងមានវត្តមានសម្រាប់ការប្រកួតមិត្តហ្វូនខេមបូឌានលីគ នាថ្ងៃសៅរ៍នេះជាមួយក្លឹបបាល់ទាត់អាស៊ីអឺរ៉ុបយូណាយធីត នៅកីឡដ្ឋាន Smart RSN បន្ទាប់ពីខកខានការប្រកួតបើកឆាក២លើករបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន ដោយសារបញ្ហារបួស។

ខ្សែការពារកណ្តាលរូបនេះមានការខកចិត្តដោយសាររបួសជង្គង់អំឡុងពេលការប្រកួតអន្តរជាតិមុនបើករដូវកាលជាមួយ Kedah FA របស់ម៉ាឡេស៊ី។

កីឡាករកូនកាត់ខ្មែរ-បារាំងរូបនេះ មិនអាចរង់ចាំដើម្បីទាញយកអាវរបស់ ភ្នំពេញក្រោន ម្តងទៀតបានទេនៅពេលដែលរូបគេត្រលប់មកក្លឹបវិញជាលើកទី ២ ខណៈសង្ឃឹមថានឹងត្រឡប់មកវិញជាមួយការធ្វើឲ្យកក្រើក។

កុក បូរីស បានប្រាប់គេហទំព័រ ppcfc.com ថា៖«ខ្ញុំមិនអាចរង់ចាំលេងការប្រកួតមិត្តហ្វូនខេមបូឌានលីគលើកដំបូងរបស់ខ្ញុំបានទេ បន្ទាប់ពីរយៈពេល២ឆ្នាំ។ អ្នកដឹងទេខ្ញុំមានការខកចិត្តយ៉ាងខ្លាំងចំពោះរបួសជង្គង់របស់ខ្ញុំទល់នឹង Kedah FA»។

«ខ្ញុំបានធ្វើការយ៉ាងស្វិតស្វាញក្នុងរយៈពេលពីរខែនៅក្នុងអំឡុងពេលមុនបើករដូវកាល។ ខ្ញុំបានខកខានការប្រកួត Leo Pre-season Cup និងការប្រកួតលីគ។ នោះគឺជាពេលវេលាដ៏គួរឱ្យភ័យខ្លាចសម្រាប់ខ្ញុំ ប៉ុន្តែសូមថ្លែងអំណរគុណដល់គ្រូពេទ្យរបស់ក្លឹប, Arthur អ្នកជំនាញអាហារូបត្ថម្ភរបស់យើង ខណៈពេលនេះខ្ញុំត្រលប់មកវិញកាន់តែខ្លាំងជាមួយនឹងអារម្មណ៍ស្រេកឃ្លានក្នុងការលេង និងឈ្នះ»។

«យើងបានធ្វើការងារដ៏អស្ចារ្យមួយឲ។ ខ្ញុំនឹងធ្វើការ១០០ភាគរយដើម្បីប្រកួតសម្រាប់អ្នកគាំទ្រដ៏អស្ចារ្យរបស់យើងនៅកីឡដ្ឋាន Smart RSN។ ជាទូទៅ ៣ពិន្ទុគឺសំខាន់បំផុតសម្រាប់ក្រុម និងផ្លូវក្លាយជាជើងឯក»។

«ដោយផ្ទាល់ខ្ញុំចង់ទទួលបានជ័យជម្នះ និងមិនមានការរបូតគ្រាប់បាល់ ពីព្រោះនៅសប្តាហ៍ក្រោយយើងនឹងមានការប្រកួតដ៏ធំលើកដំបូងរបស់យើងនៅរដូវកាលនេះជាមួយ ព្រះខ័នរាជស្វាយរៀងដែលជាម្ចាស់ជើងឯកនៃលីគកំពូលកម្ពុជា»។

«យើងត្រូវតែផ្តោតការយកចិត្តទុកដាក់ចំពោះការប្រកួតជាមួយ អាស៊ីអឺរ៉ុបយូណាយធីត។ យើងដឹងថាយើងជាក្រុមដែលមានគេចូលចិត្ត ដូច្នេះយើងចាំបាច់ត្រូវតែខិតខំលេងឲ្យបានល្អរាល់ការប្រកួត ព្រោះជ័យជម្នះពិតជាសំខាន់ណាស់សម្រាប់យើង»៕

មតិយោបល់


អត្ថបទផ្សេងៗ