ស្ថានភាពរបស់កីឡាករ Kim Tae Woong ក្រោយការប្រកួតជាមួយក្រុមណាហ្គាវើលដ៏
January 8, 2019 - 11:58 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍
ក្នុងជំនួបលក្ខណៈមិត្តភាពជាមួយក្រុមណាហ្គាវើលដ៏កាលពីថ្ងៃសៅរ៍ ទី៥ ធ្វើឲ្យកីឡាករខ្សែប្រយុទ្ធកូរ៉េខាងត្បូងមានបញ្ហារបួសកជើងខាងស្តាំ ហើយក៏ត្រូវប្តូរចេញភ្លាមៗក្រោយពីការប៉ះទង្គិចផ្ទាល់តែម្តង ។
តាមរយៈការតាមដានយ៉ាងយកចិត្តទុកដាក់របស់គ្រូពេទ្យរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនបានអោយដឹងថា Kim Tae Woong មានការប៉ះទង្គិចខ្លាំងនៅផ្នែកកជើងខាងស្តាំ ហើយប្រហែលជាមួយទៅពីរសប្តាហ៍ទៀតទើបគាត់អាចចូលរួមហ្វឹកហាត់បន្តិចបន្តួចជាមួយក្រុមបាន ។
គួររំលឹកដែរថាកីឡាករវ័យក្មេង Kim Tae Woong មានបញ្ហារបួសក្រោយលេងជាមួយក្រុមណាហ្គាវើលដ៏បានត្រឹមតែ១០នាទីដំបូងតែប៉ុណ្ណោះ ៕