ហួត គីមហុង បង្ហាញខ្លួនជាមួយសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិគចំនួនបីលើក រកបាន២គ្រាប់

September 17, 2018 - 11:25 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

កីឡាការិនីហួត គីមហុង ដែលជាសមាជិកមួយរូបនៃក្រុមនារីរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន និងកំពុងតែបន្តការសិក្សានៅសហរដ្ឋអាមេរិគ ឥឡូវនេះបានចូលរួមលេងបាល់ជាមួយក្រុមនៃសកលវិទ្យាល័យដែលខ្លួនបានសិក្សានៅទីនោះ ដោយពីរប្រកួតដំបូងរូបគេរកគ្រាប់បាល់បានពីរគ្រាប់ ។

គួរបញ្ជាក់ថាកីឡាការិនីឆ្នើមរូបនេះទើបតែទទួលបានអាហារូបករណ៍ទៅសិក្សានៅសាលា Bryant and Stratton College នៅសហរដ្ឋអាមេរិគ និងបានចាកចេញពីប្រទេសកម្ពុជាកាលពីខែមុន ។ ថ្វីត្បិតតែរូបគេបានចាកចេញពីទឹកដីកំណើត និងទៅសិក្សាបន្តក៏ពិតមែន ក៏គេនៅតែបន្តលេងបាល់ទាត់នៅទីនោះ ដោយរូបគេបានក្លាយជាកីឡាករមួយរូបលេងតំណាងឲ្យសាកលវិទ្យាល័យដែលខ្លួនបានសិក្សា លេងក្នុងពានរង្វាន់ USCAA league ៕

មតិយោបល់


អត្ថបទផ្សេងៗ