កុំភ្លេចចូលរួមក្នុងកម្មវិធី Kick and Share ទាំងអស់គ្នានៅកីឡដ្ឋាន RSN

May 14, 2018 - 2:57 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

នៅថ្ងៃទី២០ ខែឧសភា ខាងមុខនេះក្លឹបបាល់ទាត់ភ្នំពេញក្រោននឹងសហការជាមួយក្រុមហ៊ុន SCG ប្រារព្ធកម្មវិធី Kick & Share ដើម្បីចែករំលែកបទពិសោធន៍ក៏ដូចជាចំណេះដឹងអំពីកីឡាបាល់ទាត់ដល់កុមារា កុមារីកម្ពុជា នៅកីឡដ្ឋាន RSN ។ កម្មវិធីនេះនឹងដឹកនាំដោយលោក Luis Fernando Vitorino ដែលជាគ្រូបង្វឹកអ្នកចាំទីក្រុមថ្នាលយុវជនភ្នំពេញក្រោន និងជាអតីតគ្រូបង្គោលអ្នកចាំទីក្រុមជម្រើសជាតិកម្ពុជាផងដែរ ។

ចំពោះកាលវិភាគនៃកម្មវិធីនេះមានដូចតទៅ៖

  • ម៉ោង ៣.៣០៖ ការជួបជុំគ្នាលើទីលានហ្វឹកហាត់
  • ម៉ោង ៤.០០-៥.១៥៖ ការបើកកម្មវិធីពីក្រុមហ៊ុន SCG និងក្លឹបបាល់ទាត់ភ្នំពេញក្រោន
  • ម៉ោង ៤.១៥-៤.៣០៖ ការប្រគល់សំភារៈកីឡាពីក្រុមហ៊ុន SCG និងការថតរូបជុំគ្នា
  • ម៉ោង ៤.៣០-៥.៣០៖ កម្មវិធី Kick & Share
  • ម៉ោង ៦.០០៖ ការប្រកួតរវាងក្រុមភ្នំពេញក្រោន និងក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ

អ្វីដែលគួរឲ្យពិសេសជាងនេះទៅទៀតនោះគឺ កុមារាកុមារីដែលមានអាយុក្រោម ១៥ឆ្នាំអាចចូលរួមក្នុងកម្មវិធីនេះដោយសេរី ចាប់ពីម៉ោង ៣.៣០រសៀលរហូតដល់ម៉ោង ៦.០០ល្ងាច ៕

មតិយោបល់


អត្ថបទផ្សេងៗ