កែវ សុខង៉ន និងប៉េង ប៊ុនឆាយ ជាបុរសឈ្នះពានរង្វាន់ផ្លូវការច្រើនជាងគេជាមួយ ភ្នំពេញក្រោន

June 23, 2020 - 3:13 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

លោក កែវ សុខង៉ន និងលោក ប៉េង ប៊ុនឆាយ គឺជាមនុស្សតែ២នាក់គត់ដែលធ្លាប់ឈ្នះពានរង្វាន់ផ្លូវការច្រើនជាងគេជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោន អំឡុងពេលចាប់អាជីពជាកីឡាករ។

លោក កែវ សុខង៉ន ដែលរួមរស់ជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោន ចាប់តាំងពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១០ និងឆ្នាំ២០១៥ ដល់ ២០១៧ បានឈ្នះពានរង្វាន់ផ្លូវការចំនួន៥ ដោយគ្រងលីគកំពូលកម្ពុជា ៣លើក នៅឆ្នាំ២០០៨ ឆ្នាំ២០១០ ដល់ឆ្នាំ២០១៥ និងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០០៨ និងឆ្នាំ២០០៩។

ខណៈឆ្នាំ២០១៧ រូបលោកបានបញ្ចប់អាជីពជាកីឡាករបាល់ទាត់ បន្ទាប់មកក្លាយជាអ្នកចាត់ការទូទៅក្លឹបបាល់ទាត់ភ្នំពេញក្រោន ក្រោយចូលកាន់តំណែងកាលពីឆ្នាំ ២០១៨ មកដល់បច្ចុប្បន្ន។

សម្រាប់លោក ប៉េង ប៊ុនឆាយ គឺជាអ្នកចាំទីម្នាក់ដែលមានប្រវត្តិជោគជ័យជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោន ក្រោយឈ្នះពានរង្វាន់ផ្លូវការដល់ទៅ ៥ លើកពោលគឺលីគកំពូលកម្ពុជា នៅឆ្នាំ២០០៨ ឆ្នាំ២០១០ និងឆ្នាំ២០១១ ខណៈពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០០៨ និងឆ្នាំ២០០៩ និងជួយឲ្យក្រុមទទួលបានជើងឯករងពានរង្វាន់ AFC President’s Cup នៅឆ្នាំ២០១១ ដែលជាពានលំដាប់លីគទី៣ ប្រចាំទ្វីបអាសុី។

រំលឹកថា ប៉េង ប៊ុនឆាយ បានចំណាយពេល ៥ឆ្នាំជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោន អំឡុងពេលឆ្នាំ២០០៦ ដល់ឆ្នាំ២០១១៕

មតិយោបល់


អត្ថបទផ្សេងៗ