ភ្នំពេញក្រោនសម្រេចចុះកុងត្រាជាមួយកីឡាករអតីតយុវជន Leicester

January 12, 2018 - 1:06 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានសម្រេចចុះកុងត្រាជាមួយកីឡាករបរទេសទីបីរបស់ខ្លួន នាថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ដើម្បីត្រៀមរដូវកាលថ្មី នៃលីគកំពូលកម្ពុជា គឺកីឡាករ Jorrin John ។ កីឡាករខ្សែប្រយុទ្ធដែលមានរហស្សនាមថា JJ រូបនេះកើតនៅថ្ងៃទី៦ ខែវិច្ឆិការ ឆ្នាំ១៩៩១ នាទីក្រុង Leicester ប្រទេសអង់គ្លេស ។ JJ ធ្លាប់បានឆ្លងកាត់ការហ្វឹកហាត់ និងបង្ហាញខ្លួនជាមួយក្រុមយុវជនរបស់ក្លឹប Leicester City មួយលើក បន្ទាប់មកត្រូវបានខ្ចីជើងឲ្យទៅក្លឹប Kettering Town កាលពីឆ្នាំ២០១១ មុននឹងប្តូរមកលេងឲ្យក្លឹបថៃ Muangthong United និង បន្តខ្ចីជើងទៅលេងនៅក្លឹប Suphanburi កាលពីឆ្នាំ២០១២-២០១៣ ។ លុះចូលឆ្នាំ២០១៤ បានផ្ទេរទៅលេងឲ្យក្លឹប Nuneaton Town និងលេងឲ្យក្លឹប NK Domzale ឆ្នាំ២០១៥ ។ កីឡាកររូបនេះជាសមាជិកដ៏សំខាន់មួយរូបរបស់ក្លឹបដើម្បីត្រៀមខ្លួនធ្វើការប្រកួតប្រជែងដណ្តើមយកពានរង្វាន់ Metfone Cambodian League សម្រាប់រដូវកាលខាងមុខនេះ ។

មតិយោបល់


អត្ថបទផ្សេងៗ