ភ្នំពេញក្រោន សម្រេចចុះកុងត្រាជាមួយកីឡាករអាមេរិក Jonny Campbell

January 10, 2018 - 1:00 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

Jonny Campbell គឺជាកីឡាករបរទេសទី២ ដែលក្លឹបភ្នំពេញក្រោន សម្រេចចុះកុងត្រាជាមួយកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ដើម្បីត្រៀមរដូវកាលថ្មី នៃលីគកំពូលកម្ពុជា ។ កីឡាករ Jonny Campbell កើតនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩១ នៅក្រុង Johnson City នៃរដ្ឋ Tennessee ប្រទេសអាម៉េរិគ

កីឡាកររូបនេះបានចាប់ផ្តើមលេងបាល់ដំបូងនៅអាយុ ៩ឆ្នាំ ក្នុងក្រុមយុវជន East Tennessee Soccer Federation ដែលមានតួនាទីជាខ្សែការពារកណ្តាល ។ នៅពីឆ្នាំ ២០១៧ កីឡាកររូបនេះធ្លាប់លេងនៅក្លឹប Chachoengsao FC នៃលីគទីបីរបស់ប្រទេសថៃ ហើយរូបគេក៏ធ្លាប់លេងនៅក្លឹបមួយចំនួននៅសហរដ្ឋអាម៉េរិគដែលមានដូចជា ក្លឹប Maimi City នាឆ្នាំ២០១៦, ក្លឹប Charlotte Independence ក្នុងឆ្នាំ២០១៥ និងក្លឹប Philadelphia Fury កាលពីឆ្នាំ២០១៤ ផងដែរ ។ ក្លឹបបាល់ទាត់ភ្នំពេញក្រោន មានការរំពឹងយ៉ាងមុតមាំថា Jonny Campbell នឹងរួមចំណែកយ៉ាងសំខាន់ជាមួយមិត្តរួមក្រុមដទៃ ដើម្បីជួយក្លឹបឲ្យទទួលបានជោគជ័យ ក្នុងរដូវកាលថ្មី នាពេលខាងមុខ ។

មតិយោបល់


អត្ថបទផ្សេងៗ