Jonny Campbell ជូនពរកីឡាករខ្មែររបស់ភ្នំពេញក្រោន មុនប្រកួតពានសម្តេចហ៊ុន សែន ល្ងាចនេះ

July 11, 2018 - 10:58 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ខណៈពេលដែលក្រុមភ្នំពេញក្រោននឹងត្រូវប្រកួតជាមួយក្រុមអគ្គិសនីកម្ពុជាក្នុងពានរង្វាន់សម្តេចហ៊ុន សែន នាវេលាម៉ោង ៣.៣០ល្ងាចថ្ងៃទី៨ ខែកក្កដានេះ កីឡាករ Jonny Campbell បានបញ្ចេញសារខ្លីមួយដោយបានជូនពរដល់មិត្តរួមក្រុមរបស់ខ្លួនថា៖ «នៅថ្ងៃស្អែកនេះ កីឡាករខ្មែរនៃក្រុមរបស់យើងនឹងធ្វើការប្រកួតជាលើកទីមួយក្នុងពានរង្វាន់ហ៊ុន សែនខាប់ ។ ក្រុមកីឡាកររបស់យើងភាគច្រើនគឺមានវ័យក្មេង ប៉ុន្តែពួកគេមានទេពកោសល្យល្អ ដូចនេះវាគឺជាឱកាសសម្រាប់ពួកគេក្នុងការទទួលយកបទពិសោធន៍ដ៏ល្អនេះ ។ អ្វីដែលគួរឲ្យសំខាន់ជាងនេះទៅទៀតនោះគឺពួកគេជាមនុស្សល្អ ហើយខ្ញុំគិតថាពួកគេក៏ជាគ្រួសាររបស់ខ្ញុំដែរ ដូច្នេះខ្ញុំសូមជូនពរពួកគេឲ្យទទួលបានជោគជ័យសម្រាប់ការប្រកួតថ្ងៃស្អែក និងរង់ចាំមើលភាពជោគជ័យរបស់ពួកគេផងដែរ» ។

សូមបញ្ជាក់ថា Jonny Campbell គឺជាកីឡាករជនជាតិអាម៉េរិគ ដែលបានចូលរួមជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោនកាលពីដើមរដូវកាលនេះ ហើយគេក៏តែងតែចែករំលែកបទពិសោធន៍ល្អៗទៅកាន់កីឡាករក្មេងៗរបស់ក្លឹបផងដែរ ៕

មតិយោបល់


អត្ថបទផ្សេងៗ