ជំនួបចុងក្រោយនៅជើងទីមួយ កីឡាករ Jonny Campbell ទាត់បញ្ចូលទីមួយគ្រាប់ និងបញ្ជូនបាល់ទៅឲ្យមិត្តរួមក្រុមបានសំរេចមួយគ្រាប់

June 25, 2018 - 10:21 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

Jonny Campbell គឺជាកីឡាករជនជាតិអាម៉េរិគរបស់ក្រុមបាល់ទាត់ភ្នំពេញក្រោន ដែលត្រូវបានគ្រូបង្វឹកលោក Sean Sainsbury ផ្លាស់ប្តូរទម្រង់លេងពីខ្សែការពារមកប្រយុទ្ធវិញនៅប៉ុន្មានប្រកួតចុងក្រោយនេះ ។ ក្រោយពីរងការរឹះគន់ទៅលើទម្រង់លេងរបស់កីឡាកររូបនេះពីសំណាក់អ្នកគាំទ្រក្លឹបបាល់ទាត់ភ្នំពេញក្រោនរួចមក នៅការប្រកួតជាមួយក្រុមអង្គរថៃហ្គ័រនាថ្ងៃសៅរ៍កន្លងមកនេះ រូបគេបានតែតបញ្ចូលទីមួយគ្រាប់ និង បញ្ជូនបាល់ឲ្យមិត្តរួមក្រុមទាត់បញ្ចូលទីបានមួយគ្រាប់ផងដែរ ។

ក្រោយបញ្ចប់ការប្រកួតកីឡាកររូបនេះបានបង្ហាញចំណាប់អារម្មណ៍លើទំព័រសង្គមរបស់ខ្លួនថា៖ «រូបគេពិតជាមានមោទកភាពណាស់ចំពោះទម្រង់លេងរបស់ក្រុមនៅការប្រកួតក្រៅដីនេះណាស់ បើទោះបីជាមានភ្លៀងធ្លាក់យ៉ាងខ្លាំងក្តី ។ បីពិន្ទុពិតជាមានសារៈសំខាន់ណាស់សម្រាប់យើង ហើយយើងបាននាំយកភាពជ័យជំនះមកកាន់ភ្នំពេញវិញ ។ សូមបន្តការប្រយុទ្ធ និងមានជំនឿបន្ថែមទៀត!»

សូមបញ្ជាក់ផងដែរថា ក្រុមបាល់ទាត់ភ្នំពេញក្រោនបានយកឈ្នះក្រុមអង្គរថៃហ្គ័រក្នុងលទ្ធផល ៥-២ នៅកីឡដ្ឋានសៀមរាម ហើយអ្នកទាត់បញ្ចូលទីរួមមាន៖ ខ្សែការពារជនជាតិជប៉ុន Atsushi Shirota នៅនាទីទី៨ កីឡាករ Jonny Campbell តែតបញ្ចូលទីបន្ថែមទៀតក្នុងនាទីទី១៩ នៅក្នុងវគ្គទី២ កីឡាករ អ៊ុក សុវណ្ណ បានទាត់ហ្វ្រីឃីកទម្លាយសំណាញ់ទីគូប្រកួតនៅនាទីទី៦៨ នៅនាទីទី៧១ ខ្សែប្រយុទ្ធឡេសូតូ Sunny Jane បានទាត់បញ្ចូលទីបន្ថែម ១គ្រាប់ទៀត និងចុងក្រោយកីឡាករវ័យក្មេង សុិន កក្កដា រកបានគ្រាប់បាល់ទី៥ នៅនាទី៨០ ៕

មតិយោបល់


អត្ថបទផ្សេងៗ