Jhonata Sant’anna មានបញ្ហារបួសជង្គង់ធ្ងន់ធ្ងរមិនអាចបន្តបានជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោន

April 30, 2019 - 12:46 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្លឹបបាល់ទាត់ភ្នំពេញក្រោន មានកិត្តិយសសូមជម្រាបជូនសាធារណជនក៏ដូចជាអ្នកគាំទ្រឱ្យបានជ្រាបថា កីឡាករ Jhonata Sant’anna Da Silva ដែលជាខ្សែការពារកណ្តាលរបស់យើងបានសម្រេចបញ្ចប់កុងត្រារបស់ខ្លួនជាមួយក្លឹបក្រោយកីឡាកររូបនេះមានបញ្ហារបួសធ្ងន់ធ្ងរលើជង្គង់របស់ខ្លួនក្រោយការប្រកួតជាមួយក្រុមព្រះខ័នរាជស្វាយរៀងនាពេលកន្លងមក ដែលជាមូលហេតុធ្វើឲ្យរូបគេមានការឈឺចាប់ខ្លាំង និងអាក់ខានមិនអាចចូលលេងក្នុងទីលានក្នុងរយពេលពី៦ ទៅ៨ខែ ។

សូមជម្រាបជូនថា កីឡាករជនជាតិប្រេស៊ីលរូបនេះបានចូលរួមជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោនកាលពីខែធ្នូ ឆ្នាំ២០១៨កន្លងមកនេះ ហើយរូបគេបានរួមចំណែកជាមួយមិត្តរួមក្រុមក្នុងការប្រកួតក្នុងពានរង្វាន់លីគកំពូលកម្ពុជាចំនួន៤លើក ពោលគឺគ្រប់ការប្រកួតដែលភ្នំពេញក្រោនបានលេងនាពេលកន្លងមកនេះ ។ ជាមួយគ្នានេះដែរ ក្លឹបបាល់ទាត់ភ្នំពេញក្រោនសូមជូនពរដល់កីឡាករ Jhonata Sant’anna Da Silva ឲ្យបានឆាប់ជាពីរបួស និងឆាប់បានត្រលប់មកកាន់ទីលានសារជាថ្មី ។ សម្រាប់ព័ត៌មានថ្មីៗបន្ថែមទៀតក្លឹបសូមរក្សាសិទ្ធិក្នុងការប្រកាសជាផ្លូវការជាបន្តបន្ទាប់នាពេលខាងមុខ ៕

មតិយោបល់


អត្ថបទផ្សេងៗ