ក្រុមហ៊ុនអាកាសចរណ៍ JC អន្តរជាតិ បើកជើងហោះហើរទៅកាន់ខេត្តព្រះសីហនុជាលើកដំបូងស្អែកនេះ

August 28, 2018 - 11:23 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រុមហ៊ុនអាកាសចរណ៍ JC អន្តរជាតិ និងបើកជើងហោះហើរថ្មីចាប់ពីថ្ងៃទី២៩ស្អែកនេះ រវាងភ្នំពេញ និងខេត្តព្រះសីហនុ ដែលជាខេត្តនៅប៉ែកនិរតីនៃប្រទេសកម្ពុជា និងជាកំពង់ផែសមុទ្រដ៏ធំបំផុតក្នុងប្រទេស ។ នេះជាលើកទីមួយហើយដែលក្រុមហ៊ុនអាកាសចរណ៍ JC អន្តរជាតិ បើកដំណើរការទៅកាន់តំបន់ឆ្នេរសមុត្រដ៏ស្រស់ស្អាតរបស់កម្ពុជាមួយនេះ បន្ទាប់ពីយល់ឃើញថាខេត្តព្រះសីហនុជាទិសដៅទេសចរណ៍ដ៏វិសេសវិសាលដែលទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ។

សូមបញ្ជាក់ផងដែរថាចំពោះជើងហោះហើរជាលើកដំបូងសម្រាប់ថ្ងៃស្អែកនេះរួមមាន៖ ខេត្តព្រះសីហនុ-រាជធានីភ្នំពេញ ចេញដំណើរនៅម៉ោង ១១:០៥នាទី ទៅដល់ម៉ោង ១១:៥៥នាទី និងមួយជើងទៀតពីរាជធានីភ្នំពេញ-ខេត្តព្រះសីហនុ ចេញដំណើរនៅម៉ោង ១៥: ០៥នាទី ទៅដល់នៅម៉ោង ១៥:៥៥នាទី ៕

 

 

មតិយោបល់


អត្ថបទផ្សេងៗ