«វាជាជំនួបដ៏ធំក្នុងលីគកំពូលកម្ពុជា» សឿត បារាំង និយាយអំពីជំនួបជាមួយជាក្រុមការពារតំណែងជើងឯក

March 6, 2020 - 11:27 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

សឿត បារាំង បានកត់សម្គាល់ការប៉ះជាមួយម្ចាស់ការពារតំណែងជើងឯក ព្រះខ័នរាជស្វាយរៀង ជាការប្រកួតដ៏ធំបំផុតក្នុងពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ។

ភ្នំពេញក្រោន នឹងទទួលស្វាគមន៍ ព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋាន Smart RSN នាថ្ងៃអាទិត្យនេះ ខណៈនេះគឺជាជំនួបរវាងក្រុមមិនស្គាល់បរាជ័យ២ ដែលបានចាប់ផ្តើមជាមួយ ១០០ ភាគរយ។

ខ្សែការពារស្លាបឆ្វេង បារាំង បានប្រាប់គេហទំព័រ ppcfc.com ថា៖«វាជាការប្រកួតដ៏ធំបំផុតនៅក្នុងក្របខ័ណ្ឌមិត្តហ្វូនខេមបូឌានលីគ វាគឺជាជំនួបរវាងក្រុមមិនស្គាល់បរាជ័យដែលកំពុងចាប់ផ្តើមយ៉ាងល្អ ហើយខ្ញុំប្រាកដថាអ្នកគាំទ្រពិតជាទន្ទឹងរង់ចាំការប្រកួតនេះ»។

«ទាំងអស់គ្នាដឹងថា ព្រះខ័នរាជស្វាយរៀងគឺជាម្ចាស់ជើងឯកកាលពីឆ្នាំមុនហើយពួកគេក៏អស្ចារ្យផងដែរ ព្រោះពួកគេបានឈ្នះ២ទៅ៣ប្រកួតដំបូងរបស់ពួកគេ។ វានឹងក្លាយជាការប្រកួតដ៏ស្វិតស្វាញមួយសម្រាប់យើង ខណៈដែលពួកគេគឺជាក្រុមដ៏ល្អ និងការប្រយុទ្ធរបស់ពួកគេគឺអស្ចារ្យណាស់។ ពួកគេមាន Privat និងកីឡាករបរទេសដែលមានគុណភាពផ្សេងទៀត»។

«សម្រាប់យើងមិនដែលមើលស្រាលគូប្រជែងទេ យើងចាត់ទុកក្រុមទាំងអស់ក្នុងលីគថាជាគូប្រជែងខ្លាំង ព្រោះគោលដៅរបស់យើងមាន ៣ ពិន្ទុពីការប្រកួតនីមួយៗ»។

«យើងចង់ឈ្នះ ហើយព្រះខ័នរាជស្វាយរៀងក៏ចង់ផ្តួលយើងដែរ ដូច្នេះភាគីទាំងពីរចង់ចាកចេញពីកីឡដ្ឋានដោយមាន ៣ ពិន្ទុ ប៉ុន្តែបន្ទាប់៩០នាទីយើងនឹងឃើញ»។

«ចំពោះអ្នកគាំទ្រសូមមកគាំទ្រពួកយើងដើម្បីធ្វើអោយពួកយើងកាន់តែរឹងមាំ និងធ្វើឲ្យការប្រកួតកាន់តែរំភើប។ សូមអរគុណសម្រាប់ការគាំទ្រហើយសូមបន្តគាំទ្រពួកយើង»៕

មតិយោបល់


អត្ថបទផ្សេងៗ