ចំណាប់អារម្មណ៍របស់កីឡាករ អ៊ុក សុធី ជុំវិញការប្រកួតសម្រាប់រដូវកាលថ្មីឆ្នាំ២០១៩

March 11, 2019 - 11:39 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

កីឡាករដែលមានបទពិសោធន៍ច្រើននៅលីគកំពូលកម្ពុជា និងជាខ្សែបម្រើកណ្តាលរបស់ភ្នំពេញក្រោន អ៊ុក សុធី មានការរំពឹងខ្ពស់សម្រាប់ការត្រៀមខ្លួនក្នុងការលេងពានរង្វាន់លីគកំពូលកម្ពុជានៅឆ្នាំ២០១៩នេះ ។ កីឡាករអ៊ុក សុធីបានលើឡើងថា៖ « ក្រុមរបស់យើងមានការរៀបចំល្អច្រើនជាងឆ្នាំមុនៗ ដោយយើងបានធ្វើការបោះជំរុំនៅប្រទេសថៃ វាធ្វើឲ្យយើងមានការត្រៀមខ្លួនល្អច្រើន ហើយចំពោះការហ្វឹកហាត់ជាមួយមិត្តរួមក្រុមវិញ ខ្ញុំសង្កេតឃើញថាពួកយើងមានការសហការគ្នាបានល្អជាពិសេសគឺមួយរយៈចុងក្រោយនេះ ហើយយើងក៏មានប្រកួតច្រើនផងដែរ ដូច្នេះម្នាក់ៗក្នុងក្រុមក៏មានការខំប្រឹងខ្លាំងដែរ » ។

ខ្សែបម្រើកណ្តាលរូបនេះបានបន្ថែមទៀតថា « សម្រាប់ការរំពឹងទុករបស់ខ្ញុំគឺខ្ញុំសង្ឃឹមថាពួកយើងនឹងធ្វើការជាក្រុមបានល្អ ហើយអាចទទួលបានលទ្ធផលល្អទាំងពានរង្វាន់លីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចហ៊ុន សែន ។ ខ្ញុំសូមសំណូមពរដល់អ្នកគាំទ្រក្លឹបភ្នំពេញក្រោនចូលរួមទស្សនាការប្រកួតរបស់យើងទាំងនៅកីឡដ្ឋាន RSN និងក្រៅទឹកដីឲ្យបានច្រើន អ្នកទាំងអស់គ្នាជាកម្លាំងចិត្តដ៏សំខាន់សម្រាប់យើង » ៕

មតិយោបល់


អត្ថបទផ្សេងៗ