រៀម ស៊ឹង៖ « ខ្ញុំសប្បាយចិត្តដែលបានចូលរួមជាមួយក្លឹបឈានមុខគេនៅកម្ពុជា …. »

February 19, 2019 - 10:35 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រោយពីបានចូលរួមជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោន កីឡាករដែលធ្លាប់មានបទពីសោធន៍លេងនៅលីគកំពូលវៀតណាម រៀម ស៊ឹងបានសម្តែងអារម្មណ៍រីករាយ ហើយសង្ឃឹមថាការចូលរួមរបស់ខ្លួន នឹងធ្វើឲ្យក្រុមកាន់តែមានភាពរីកចម្រើនបន្ថែមទៀត ។

កីឡាករដែលមានវ័យ២៦ឆ្នាំរូបនេះបាននិយាយថា៖ « ខ្ញុំសប្បាយចិត្តណាស់ដែលបានចូលរួមជាមួយក្រុមដែលមានល្អ និងឈានមុខគេនៅកម្ពុជា នៅទីនេះល្អណាស់យើងមានអ្វីៗគ្រប់យ៉ាង ខ្ញុំនឹងធ្វើឲ្យបានល្អដើម្បីក្លឹប និងអ្នកគាំទ្រភ្នំពេញក្រោន » ។

កីឡាកររូបនេះបានបន្ថែមទៀតថា៖ « កីឡាករទាំងអស់តែងតែចង់ឲ្យអ្នកគាំទ្រមកលើកទឹកចិត្តនៅពេលប្រកួត ហើយនៅទីនេះគឺយើងមានស្តាតដែលល្អ ដូច្នេះអ្នកទាំងអស់គ្នាងាយស្រួលណាស់ក្នុងការមកចូលរួមជាមួយពួកយើង » ។ សូមបញ្ជាក់ថាកីឡាករ រៀម ស៊ឹងបានចូលរួមជាមួយភ្នំពេញក្រោនសម្រាប់រដូវកាលថ្មីនេះ ក្រោយពីរូបគេបានចូលរួមជាមួយក្លឹបច្រើននៅប្រទេសវៀតណាម ៕

មតិយោបល់


អត្ថបទផ្សេងៗ