បច្ចុប្បន្នភាពពីស្ថានភាពរបួសរបស់កីឡាករ អ៊ន ចាន់ប៉ូលីន, យ៉ើ ម៉ូស្លីម, ជា ចាន់ដារ៉ា, ពៅ គីមណាន់
December 4, 2020 - 5:53 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា
នេះគឺជាបច្ចុប្បន្នភាពអំពីស្ថានភាពចុងក្រោយនៃកីឡាកររបួសក្នុងក្រុមដោយមានដូចជាកីឡាករ អ៊ន ចាន់ប៉ូលីន, យ៉ើ ម៉ូស្លីម, ជា ចាន់ដារ៉ា និងពៅ គីមណាន់។
អ៊ន ចាន់ប៉ូលីន…
រងរបួសយារសរសៃពួរជង្គង់ផ្នែកខាងក្នុង (MCL: Lateral Collateral Ligament) ក្នុងជំនួបជាមួយ ព្រះខ័នរាជស្វាយរៀង កាលពីថ្ងៃទី ៦ ខែ កញ្ញា។ បច្ចុប្បន្នបានត្រលប់មកធ្វើការស្តារនីតិសម្បទាឡើងវិញ ខណៈអាចនឹងជាសះស្បើយ ១០០ ភាគរយអំឡុងខែ កុម្ភៈ រឺមិនា។
យ៉ើ ម៉ូស្លីម…
រងរបួសយារសរសៃពួរជង្គង់ផ្នែកកណ្តាល (ACL: Anterior Cruciate Ligament) និងរលាកទ្រនាប់ឆ្អឹងជង្គង់ (LM: Lateral Meniscus) ក្នុងជំនួបជាមួយ ព្រះខ័នរាជស្វាយរៀង។ ខណៈបច្ចុប្បន្នបានត្រលប់មកធ្វើការស្តារនីតិសម្បទាឡើងវិញ និងរបួសទ្រនាប់ឆ្អឹងជង្គង់បានជាសះស្បើយ ១០០ ភាគរយ ខណៈអាចនឹងត្រលប់មកវិញនៅខែអំឡុងខែ កុម្ភៈ រឺមិនា។
ជា ចាន់ដារ៉ា…
រងរបួសរហែកទ្រនាប់ឆ្អឹងជង្គង់ (LM: Lateral Meniscus) ខណៈនឹងត្រូវសម្រាករយៈពេលយូរ។
ពៅ គីមណាន់…
រងរបួសដាច់សរសៃពួរជង្គង់ផ្នែកកណ្តាល (ACL: Anterior Cruciate Ligament) និងរងរបួសដាច់សរសៃពួរជង្គង់ផ្នែកខាងក្នុង (MCL: Lateral Collateral Ligament) ដោយបានធ្វើវះកាត់ជោគជ័យ និងត្រូវសម្រាករយៈពេលយូរ។