អ៊ិន សូដាវីដ មានការប្តេជ្ញាចិត្តខ្ពស់សម្រាប់ការប្រកួតក្នុងថ្ងៃអាទិត្យនេះជាមួយក្រុមក្រសួងការពារជាតិ

July 5, 2018 - 9:52 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ខ្សែបម្រើវ័យក្មេងរបស់ក្រុមបាល់ទាត់ភ្នំពេញក្រោន អ៊ិន សូដាវីដ ដែលជាអ្នកទាត់បញ្ចូលទីក្រុមក្រសួងការពារជាតិកាលពីជើងទីមួយបានយល់ឃើញថា ក្រសួងការពារជាតិជាក្រុមមួយដែលកំពុងតែឡើងជើងនាពេលបច្ចុប្បន្ននេះ បើប្រៀបធៀបជាមួយនឹងការប្រកួតរបស់ពួកគេកាលពីជើងទីមួយ ។ កីឡាករវ័យក្មេងរូបនេះបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ទោះបីជាការប្រកួតក្នុងសប្តាហ៍នេះប៉ះក្រុមមួយដែលខ្លាំង ប៉ុន្តែក្រុមរបស់យើងបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការប្រកួតនេះ ហើយពួកយើងក៏មានការតាំងចិត្តយ៉ាងមុតមាំថា នឹងសហការគ្នាឲ្យបានល្អដើម្បីទទួលបានភាពជោគជ័យក្នុងការប្រកួតនាថ្ងៃអាទិត្យនេះ» ។

ការប្រកួតរវាងក្រុមភ្នំពេញក្រោន នឹងក្រុមក្រសួងការពារជាតិនឹងប្រព្រឹិត្តិទៅនៅថ្ងៃទី៨ ខែកក្កដា នៅកីឡដ្ឋាន RSN នាចុងសប្តាហ៍នេះ ហើយសម្រាប់ជើងទីមួយក្នុងព្រឹត្តិការណ៍លីគកំពូលកម្ពុជានេះ គឺក្រុមជើងឯក៦សម័យកាលភ្នំពេញក្រោនបានយកឈ្នះក្រោមលទ្ធផល ០-២ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ៕

មតិយោបល់


អត្ថបទផ្សេងៗ