ចំណាប់អារម្មណ៍របស់ Ideguchi Masaaki ជុំវិញការប្រកួតពានរង្វាន់ Leo Pre-Season Cup 2020

January 25, 2020 - 9:55 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្លឹបបាល់ទាត់ភ្នំពេញក្រោននឹងត្រូវប្រកួតជាមួយក្រុម Chiang Rai United សម្រាប់ការប្រកួតពានរង្វាន់ Leo Pre-season Cup 2020 នាថ្ងៃសៅរ៍ ទី២៥នេះ ។ ជុំវិញនឹងការត្រៀមខ្លួននេះកីឡាករជនជាតិជប៉ុន Ideguchi Masaaki ដែលទើបនឹងចុះកុងត្រាថ្មីជាមួយក្លឹបភ្នំពេញក្រោនបានយល់ឃើញថា៖ « វាជាការត្រៀមខ្លួនដ៏ល្អមួយសម្រាប់ក្លឹប ព្រោះពួកយើងមានឱកាសក្នុងការលេងជាមួយក្រុមល្អៗនៅប្រទេសថៃ ខ្ញុំពិតជាចង់បង្ហាញខ្លួនជាមួយការប្រកួតនេះណាស់ » ។

ខ្សែបម្រើកណ្តាលរូបនេះបានបន្ថែមទៀតថា៖ « លីគនៅប្រទេសកម្ពុជាយើងខិតជិតមកដល់ហើយ នេះគឺជាបទពិសោធន៍ដ៏ល្អមួយសម្រាប់ក្រុមដើម្បីធ្វើការប្រកួតប្រជែងជាមួយក្រុមនៅក្នុងលីគ ហើយអ្វីដែលខ្ញុំរំពឹងចង់បានបន្ថែមទៀតពីក្រុមនោះគឺការទំនាក់ទំនងគ្នា និងការលេងជាមួយគ្នាបន្ថែមទៀតដើម្បីឲ្យក្រុមរបស់យើងកាន់តែយល់ចិត្តគ្នាបន្ថែមទៀត » ។

សូមបញ្ជាក់ថាការប្រកួតរវាងក្រុមភ្នំពេញក្រោន និងក្រុម Chiang Rai United នឹងត្រូវប្រកួតនាវេលាម៉ោង៧:០០ យប់នេះ នៅកីឡដ្ឋាន Singha ៕

មតិយោបល់


អត្ថបទផ្សេងៗ