មតិរបស់គ្រូបង្វឹកក្រុមអាយុក្រោម១៨ឆ្នាំ ក្រោយចាញ់លើកដំបូងក្នុងពានរង្វាន់ KMH U18 Cup 2019

January 15, 2019 - 8:26 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

គ្រូបង្វឹកក្រុមយុវជនអាយុក្រោម១៨ឆ្នាំភ្នំពេញក្រោនបានយល់ឃើញថាកូនក្រុមរបស់ខ្លួននៅមានចំនុចមួយចំនួនដែលត្រូវផ្លាស់ប្តូរក្រោយពីប្រកួតចាញ់ក្រុមម្ចាស់ផ្ទះ KMH អាយុក្រោម១៨ឆ្នាំ ក្នុងពានរង្វាន់ KMH U18 Cup 2019 កាលពីថ្ងៃអាទិត្យកន្លងផុតទៅនេះ ។

លោក ម៉ក ភារុណបាននិយាយថា៖​ «ពួកយើងធ្វើមិនបានល្អក្នុងការប្រកួតជើងទីមួយនេះ ដោយសារតែកីឡាករយើងប្រមូលអារម្មណ៍មិនបានល្អ មិនមានការសហការគ្នានៅពេលលេងលើទីលាន ហើយមួយទៀតនោះគឺបញ្ហាទីលានផ្ទាល់តែម្តង» ។ ទោះជាយ៉ាងណាក៏ដោយក៏គ្រូបង្វឹកក្រុមថ្នាលរូបនេះចង់ឲ្យកូនក្រុមរបស់ខ្លួនព្យាយាមចំនុចទាំងនេះដើម្បីត្រៀមខ្លួនក្នុងការប្រកួតក្រោយៗទៀត ។

សូមបញ្ជាក់ថាការប្រកួតដំបូងរបស់ក្រុមកីឡាករអាយុក្រោម១៨ឆ្នាំភ្នំពេញក្រោនក្នុងពានរង្វាន់ KMH U18 Cup 2019 គឺចាញ់ក្រុម KMH អាយុក្រោម១៨ឆ្នាំ ក្នុងលទ្ធផលយ៉ាងប្រផិតប្រផើយ ២-១ ៕

មតិយោបល់


អត្ថបទផ្សេងៗ