ជា ច័ន្ទដារ៉ា៖ ខ្ញុំពិតជាចង់លេងក្នុងការប្រកួតជាមួយក្រុមបឹងកេតខ្លាំងណាស់!

September 28, 2018 - 10:03 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ការប្រកួត The Cambodian Classic Match រវាងក្រុមភ្នំពេញក្រោន និងក្រុមបឹងកេតខឹតជិតមកដល់ហើយ ពោលគឺការប្រកួតនឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី៣០ ខែកញ្ញា នាវេលាម៉ោង៦ល្ងាចតែម្តង ។

កីឡាករខែ្សការពារវ័យក្មេង ជា ច័ន្ទដារ៉ាបានបង្ហាញអារម្មណ៍យ៉ាងអន្ទះសារចង់ឲ្យថ្ងៃនោះកាន់តែជិតមកដល់ និងចង់ចូលលេងក្នុងការប្រកួតចុងក្រោយនេះខ្លាំងណាស់ ។ ដារ៉ាបានបញ្ជាក់ប្រាប់ថា៖ « ខ្ញុំក៏ដូចជាកីឡាករដទៃទៀតដែរ គឺពួកយើងចង់លេងក្នុងការប្រកួតនេះខ្លាំងណាស់ ប៉ុន្តែអ្វីទាំងអស់នេះគឺជាការសម្រេចចិត្តរបស់គ្រូបង្វឹកទាំងអស់ ពួកយើងមិនអាចធ្វើអ្វីបាននោះទេក្រៅពីគោរពទៅតាមការសម្រេចចិត្តរបស់គាត់ »

គួរបញ្ជាក់ថាសម្រាប់រដូវកាលនេះជាច័ន្ទដារ៉ាមិនសូវជាបានបង្ហាញខ្លួនច្រើននោះទេជាមួយក្រុមឈុតធំ ប៉ុន្តែនូវរាល់ពេលដែលកីឡាករដែលមានឱកាសស្តួចស្តើងរូបនេះបង្ហាញខ្លួនលើទីលានគឺរូបគេតែងតែធ្វើបានល្អជានិច្ចជាមួយនិងមិត្តរួមក្រុម ៕

មតិយោបល់


អត្ថបទផ្សេងៗ