Timothy Okereke: « ខ្ញុំរំពឹងថាយើងនៅតែជាក្រុមខ្លាំង … »

May 26, 2020 - 8:51 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

Timothy Okereke ដែលជាខ្សែប្រយុទ្ធជួរមុខរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនជឿថាក្រុមរបស់ខ្លួនជាក្រុមមួយដែលរឹងមាំសម្រាប់ការប្រកួតប្រជែងពានរង្វាន់លីគកំពូលកម្ពុជានារដូវកាលនេះ ។ បើទោះបីជាការប្រកួតត្រូវបានលើកពេល និងមិនទាន់កំណត់ថានឹងវិលត្រលប់មកវិញនៅពេលណាក៏ដោយ ក៏ខ្សែប្រយុទ្ធរបស់ក្រុមសិង្ហក្រហមរូបនេះមិនមានបញ្ហាព្រួយបារម្ភអ្វីអំពីទម្រង់លេងរបស់មិត្តរួមក្រុមនោះដែរ ដោយរូបគេដឹងថាពួកគេនៅតែបន្តធ្វើការហ្វឹកហាត់ដោយខ្លួនឯងយ៉ាងសស្រាក់ស្រាំដដែល ។

កីឡាករសញ្ជាតិនីហ្សេរីយ៉ារូបនេះបាននិយាយថា៖ « យើងបានចាប់ផ្តើមបានយ៉ាងល្អ ហើយខ្ញុំរំពឹងថាយើងជាក្រុមមួយដែលខ្លាំងដដែល ព្រោះខ្ញុំជឿជាក់លើមិត្តរួមក្រុមរបស់ខ្ញុំទាំងអស់នោះ ។ ចំពោះខ្លួនខ្ញុំផ្ទាល់គឺខ្ញុំតែងតែត្រៀមខ្លួនរួចជាស្រេចទាំងសតិអារម្មណ៍ និងកម្លាំងរបស់ខ្ញុំដើម្បីត្រលប់មកវិញជាមួយការប្រកួតប្រជែង » ។

 

កីឡាករដែលមានបទពិសោធន៍ជោគជាំជាមួយលីគកំពូលកម្ពុជារូបនេះបានបន្ថែមទៀតថា៖ « ពិតណាស់ដើម្បីធ្វើការក្រុម យើងត្រូវការពេលវេលាធ្វើការហ្វឹកហាត់ជុំគ្នា និងយល់ដឹងពីគ្នាឲ្យបានច្រើនបន្ថែមទៀត ។ ខ្ញុំតែងតែធ្វើការហ្វឹកហាត់ឲ្យបានច្រើនតាមដែលខ្ញុំអាចធ្វើបាន ព្រោះខ្ញុំយល់ពីសារៈសំខាន់នៃការហ្វឹកហាត់ដោយខ្លួនឯងក្នុងខណៈពេលនេះ » ៕

មតិយោបល់


អត្ថបទផ្សេងៗ