គ្រូបង្វឹកភ្នំពេញក្រោនយល់ឃើញយ៉ាងណាចំពោះការប្រកួតជាមួយអង្គរថាយហ្គឺរនៅថ្ងៃស្អែកនេះ?

July 31, 2018 - 11:25 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ការប្រកួតរវាងក្រុមភ្នំពេញក្រោន នឹងក្រុមអង្គរថាយហ្គឺរ ក្នុងពានរង្វាន់សម្តេចតេជោហ៊ុន សែន នឹងត្រូវប្រារព្ធធ្វើឡើងនាថ្ងៃស្អែកនេះវេលាម៉ោង៣:៣០នាទី ។ គ្រូបង្វឹកឈុតធំដែលកំពុងតែដឹកនាំក្រុមកីឡាករភ្នំពេញក្រោនទៅកាន់ខេត្តសៀមរាបនៅថ្ងៃនេះបានយល់ឃើញថា៖ «ចំពោះក្រុមអង្គរថាយហ្គឺរ ពួកគេមានកីឡាករល្អមួយចំនួន ខ្ញុំយល់ថាក្រុមទាំងអស់ក្នុងពានរង្វាន់សម្តេចហ៊ុន សែន គឺល្អព្រោះកីឡាករខ្មែរទាំងអស់មានកម្លាំងចិត្តក្នុងការលេងក្នុងពានរង្វាន់មួយនេះ ហើយខ្ញុំគិតថាយើងនឹងមានការលំបាក មួយវិញទៀតយើងនឹងទៅលេងលើទីលាននៅទីនោះ វាពិតជាមានការលំបាកសម្រាប់យើង ដូច្នេះយើងត្រូវតែធ្វើការឲ្យបានច្រើន មានការរៀបចំឲ្យបានល្អ ដើម្បីឈ្នះការប្រកួតនេះ ។

ជាចុងក្រោយនេះលោកបានបញ្ជាក់យ៉ាងខ្លីថា៖​ «ខ្ញុំប្រាកដក្នុងចិត្តថាយើងនឹងឡើងទៅវគ្គបន្តទៀត ប៉ុន្តែទន្ទឹមនឹងនេះយើងក៏ត្រូវតែខំប្រឹងប្រែងលេងឲ្យអស់ពីសមត្ថភាពដែរ» ។ សូមបញ្ជាក់ផងដែរថា ការប្រកួតក្រុមទាំងពីរនឹងធ្វើឡើងនៅកីឡដ្ឋានខេត្តសៀមរាប ដូច្នេះសូមអ្នកគាំទ្រនៃក្រុមទាំងសងខាងអាចចូលរួមទស្សនាបានដើម្បីផ្តល់កម្លាំងចិត្តដល់ក្រុមទាំងពីរឲ្យបានច្រើនកុះករ ៕

មតិយោបល់


អត្ថបទផ្សេងៗ