ហួត គីមហុង៖ សូមអ្នកទាំងអស់គ្នាកុំព្យាយាមដាក់គំនាបទៅលើស្ត្រីដែលលេងបាល់ទាត់តទៀត!

July 25, 2018 - 1:29 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ហួត គីមហុង គឺជាកីឡាការិនីឆ្នើមនៃក្រុមបាល់ទាត់នារីរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន ដែលទើបតែបានចូលរួមជាមួយក្រុមជម្រើសជាតិនារីរបស់កម្ពុជាក្នុងព្រឹត្តិការណ៍ AFF Women Championship 2018 នៅប្រទេសឥណ្ឌូនេស៊ី បានសម្តែងអារម្មណ៍រីករាយក្រោយពីបានចូលរួមលេងតំណាងឲ្យនារីកម្ពុជា ។

កីឡាការិនីបាល់ទាត់អាជីពរូបនេះបានសំណូមពរឲ្យមានការរៀបចំការប្រកួតពានរង្វាន់លីគសម្រាប់នារី ក៏ដូចជាជួយផ្សព្វផ្សាយបាល់ទាត់នារីឲ្យបានទំលំទូលាយជាមុន ។ គីមហុង បានលើកឡើងថា៖ «លីគសម្រាប់នារីគឺជាការលើកកម្ពស់វិស័យបាល់ទាត់នារីក្នុងប្រទេសកម្ពុជា ហើយខ្ញុំក៏សូមឲ្យអ្នកគាំទ្រទាំងអស់ជួយគាំទ្របាល់ទាត់នារី ហើយក៏សូមឲ្យពួកគាត់កុំព្យាយាមដាក់គំនាបទៅលើស្ត្រីដែលលេងបាល់ ដោយប្រើប្រាស់ពាក្យសម្តីមិនសមរម្យនោះតទៅទៀតទៅ» ។

សូមបញ្ជាក់ផងដែរថាកីឡាការិនីឆ្នើមគីមហុង បានធ្វើឲ្យប្រជាជនកម្ពុជាមានការចាប់អារម្មណ៍លើខ្លួនគេយ៉ាងខ្លាំងក្រោយពីការបង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិនារីបានយ៉ាងល្អក្នុងព្រឹត្តិការណ៍ កាលពីខែមិថុនា ៕

មតិយោបល់


អត្ថបទផ្សេងៗ