ហាញ់ មាន និយាយអ្វីខ្លះក្រោយពីឡើងមកលេងជាមួយក្រុមធំបានជិត៧ខែនេះ

June 22, 2020 - 7:31 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រោយត្រូវបានលោកគ្រូបង្គោលស៊ុំ វណ្ណា តម្លើងមកលេងជាមួយក្រុមឈុតធំបានប្រមាណជិត៧ខែកន្លងមកនេះ យើងសង្កេតឃើញថាការអភិវឌ្ឍន៍ខ្លួនរបស់អ្នកចាំទីវ័យក្មេង ហាញ់ មាន កាន់តែមានភាពប្រសើរជាងមុន ។ ក្នុងបទសម្ភាសន៍ខ្លីមួយជាមួយក្រុមការងារក្លឹបអ្នកចាំទីដែលទើបតែមានឱកាសបានឡើងមកលេងជាមួយនឹងក្រុមធំឆ្នាំនេះបាននិយាយថា៖ « ខ្ញុំមានអារម្មណ៍រីករាយណាស់ដែលបានឡើងមកលេងក្រុមធំ ហើយខ្ញុំទទួលបានបទពិសោធន៍ថ្មីៗបន្ថែមទៀតទាក់ទងជាមួយនិងការលេងបាល់របស់ខ្ញុំ ។ ខ្ញុំមកទីនេះបានទាំងបទពិសោធន៍ និងការណែនាំល្អៗពីរៀមច្បង ដូច្នេះខ្ញុំប្តេជ្ញាថា ខ្ញុំនឹងខិតខំប្រឹងប្រែងហ្វឹកហាត់ និងស្តាប់តាមការណែនាំរបស់ពួកគាត់ទាំងអស់គ្នា » ។

សូមរំលឹកថា ហាញ់ មាន ជាយុវជនថ្នាលរបស់ភ្នំពេញក្រោន និងត្រូវបានលោកគ្រូបង្វឹកស៊ុំ វណ្ណាតម្លើងមកលេងជាមួយក្រុមធំកាលពីខែធ្នូឆ្នាំ២០១៩ ហើយនេះគឺជាជំហានថ្មីមួយទៀតក្នុងអាជីពបាល់ទាត់របស់គេ ៕

មតិយោបល់


អត្ថបទផ្សេងៗ