អ្នកទាត់បំប៉ោងសំណាញ់ទី សូលទីឡូកាលជើងទី១ យល់ឃើញបែបណាមុនជួបគ្នាម្តងទៀតនៅថ្ងៃស្អែក?

June 29, 2018 - 11:48 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

កីឡាករ Pouya Hosseini គឺជាកីឡាករមួយរូបដែលរកគ្រាប់បាល់ដំបូងគេជូនក្រុមសម្រាប់ជំនួបជើងទីមួយជាមួយក្រុមសូលទីឡូអង្គរ នៅកីឡដ្ឋាន RSN ។ សម្រាប់ការប្រកួតជាមួយក្រុមដែលមានមូលដ្ឋាននៅខេត្តសៀមរាបនៅថ្ងៃស្អែកនេះ កីឡាករជនជាតិអុីរ៉ង់បានយល់ឃើញថា សូលទីឡូអង្គរជាក្រុមមួយដែលមានកីឡាករបរទេសល្អៗ ហើយពួកគេតែងតែលេងបានល្អពីមួយប្រកួតទៅមួយប្រកួត ដូច្នេះយើងត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រកួតនៅកីឡដ្ឋានខេត្តសៀមរាបនេះ ។

រូបគេបានបញ្ជាក់ទៀតថា៖ «ចំពោះទីលាននៅទីនោះមិនសូវជាល្អនោះទេ ដូច្នេះយើងត្រូវតែខំប្រឹងប្រយុទ្ធឲ្យបានខ្លាំងសម្រាប់ការប្រកួតក្រៅដីស្អែកនេះ ដើម្បីទទួលបាន៣ពិន្ទុ ហើយខ្ញុំខ្លួនឯងនឹងព្យាយាមឲ្យអស់ពីសមត្ថភាពដើម្បីរកគ្រាប់បាល់ម្តងទៀតជូនក្រុម» ។

ជាចុងក្រោយកីឡាករដែលមានបទពិសោធន៍ច្រើនរូបនេះបានសំណូមពរឲ្យអ្នកគាំទ្រទៅចូលរួមផ្តល់កំលាំងចិត្តជូនក្រុមបន្ថែមទៀត ព្រោះគេយល់ថាអ្នកគាំទ្រគឺជាអ្នកជំរុញទឹកចិត្ត ដល់កីឡាករទាំងអស់ឲ្យខំប្រឹងប្រយុទ្ធរហូតដល់ចប់ការប្រកួត ៕

មតិយោបល់


អត្ថបទផ្សេងៗ