ក្រុមបាល់ទាត់នារីភ្នំពេញក្រោន បានទទួលចំណេះដឹងថ្មីៗពីកីឡាករ Ruud Van Nistelrooy

April 4, 2018 - 11:15 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

វាជាលើកទីមួយហើយដែលកីឡាករ Ruud Van Nistelrooy បានបង្ហាញវត្តមានលើទឹកដីកម្ពុជា នាទីក្រុងកោះពេជ្រកាលពីម្សិលមិញនេះ ។ ស្ថិតក្រោមការចូលរួមពីកីឡាករ កីឡាការីនី និងអ្នកគាំទ្រជាច្រើនរូប ក្រុមបាល់ទាត់នារីរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន ក៏បានបង្ហាញវត្តមានចូលជួបជាមួយអតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបបាល់ទាត់ Manchester United និង Real Madrid នៅទីនោះដែរ ។ ក្នុងឱកាសនោះដែរពួកគេទទួលបាននូវចំណេះដឹងក៏ដូចជាបទពិសោធល្អៗជាច្រើនពីកីឡាបាល់ទាត់ដែលបានចែករំលែកដោយកីឡាករដ៏ល្បីល្បាញរូបនេះ។

សូមបញ្ជាក់ផងដែរថា កីឡាករ Ruud Van Nistelrooy បានធ្វើដំណើរជាមួយនឹងពានរង្វាន់ UEFA Champions League តាមបណ្តាលប្រទេសជាច្រើនហើយកម្ពុជាក៏ជាប្រទេសមួយក្នុងចំណោមប្រទេសទាំងនោះផងដែរ ៕

 

រូបភាពបន្ថែមលើ Facebook

មតិយោបល់


អត្ថបទផ្សេងៗ