ក្លឹបបាល់ទាត់ភ្នំពេញក្រោន សហការជាមួយអង្គការទស្សៈពិភពលោក រៀបចំកម្មវិធី One Goal

May 30, 2019 - 12:17 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្លឹបបាល់ទាត់ភ្នំពេញក្រោន សហការជាមួយអង្គការទស្សៈពិភពលោក ដែលមានការឧបត្ថម្ភពីបណ្តាញទូរស័ព្ទ Smart បានរៀបចំកម្មវិធី One Goal ដើម្បីអបអរសាទរទិវាសិទ្ធិកុមារអន្តរជាតិ នៅកីឡដ្ឋាន Smart RSN នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៨ ព្រឹក ខាងមុខនេះ ។ កម្មវិធីនេះនឹងមានការចូលរួមពីសំណាក់កុមារា កុមារីចំនួនប្រមាណជាង ២៦០នាក់ មកពីគ្រប់បណ្តាលខេត្តក្រុង និងតំបន់នានាក្នុងប្រទេសកម្ពុជា ។ កម្មវិធីេនះនឹងជួយឲ្យពួកគេបានរៀនសូត្រពីបំនិនជីវិត ការលេងបាល់ទាត់ និងសកម្មភាពនៃការធ្វើការងារជាក្រុមផងដែរ ។

សូមបញ្ជាក់ថា កម្មវិធីដ៏មានអត្ថន័យនេះ ក៏រៀបចំឡើងក្នុងគោលបំណង ដើម្បីផ្សារភ្ជាប់វិស័យបាល់ទាត់ជាមួយនឹងកុមារក្នុងសង្គមរបស់យើងផងដែរ ។ បន្ទាប់ពីសកម្មភាពទាំងនេះបានបញ្ចប់យើងនឹងរៀបចំការប្រកួតបាល់ទាត់សម្រាប់អ្នកចូលរួមវ័យក្មេងផងដែរ ៕

មតិយោបល់


អត្ថបទផ្សេងៗ