ឱកាសពិសេសសម្រាប់កុមារតូចៗ នឹងកើតមានឡើងនៅកីឡដ្ឋាន RSN ចុងសប្តាហ៍នេះ

April 6, 2018 - 9:38 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

នៅថ្ងៃទី៧ ខែមេសា ខាងមុខនេះ ក្លឹបបាល់ទាត់ភ្នំពេញក្រោន នឹងប្រារព្ធធ្វើកម្មវិធី «ចែករំលែកបទពិសោធអំពីកីឡាបាល់ទាត់» ដល់កុមារតូចៗនៅកីឡដ្ឋាន RSN ផ្ទាល់ដែលនឹងចាប់ផ្តើមពីម៉ោង៤ ដល់ម៉ោង៥.៣០ ល្ងាច ពោលគឺមុនការប្រកួតរវាងក្រុមភ្នំពេញក្រោន និងក្រុមណាហ្គា ។ កម្មវិធីនេះនឹងធ្វើការដឹកនាំដោយលោក Craig Livingston ដែលជាគ្រូបង្វឹកយុវជនអាយុក្រោម ១៧ឆ្នាំរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន ។

សូមបញ្ជាក់ផងដែរថា គោលបំណងចម្បងក្នុងការរៀបចំកម្មវិធីនេះគឺដើម្បីលើកកម្ពស់ដល់វិស័យបាល់ទាត់ក្នុងប្រទេសកម្ពុជា ក៏ដូចជាបញ្ជ្រៀបចំណេះដឹងដល់កុមារតូចៗទាក់ទងនឹងការលេងកីឡាបាល់ទាត់នេះ ។ លើសពីនេះទៅទៀតកម្មវិធីនេះ ជាពិសេសសម្រាប់កុមារដែលមានអាយុចាប់ពី១២ឆ្នាំចុះក្រោមដោយពួកគេអាចចូលរួមដោយសេរី ៕

មតិយោបល់


អត្ថបទផ្សេងៗ