Football Clinic ដែលបានធ្វើឡើងនៅខេត្តកំពតកាលពីម្សិលមិញនេះ បានបញ្ចប់ទៅដោយភាពរីករាយ

July 24, 2018 - 12:18 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

កាលពីម្សិលមិញនេះក្រុមកីឡាករ គ្រូបង្វឹក និងបុគ្គលិកនៃក្លឹបបាល់ទាត់ភ្នំពេញក្រោន បានសហការជាមួយក្រុមហ៊ុន SCG ប្រារព្ធកម្មវិធី Kick & Share នៅខេត្តកំពត ។ កុមារប្រមាណជាង ២០០នាក់ មកពីវិទ្យាល័យទូកមាស និងវិទ្យាល័យកោះវាំងបានចូលរួមលេង ក៏ដូចជារៀនសូត្រពីចំនេះដឹងទាក់ទងនឹងមូលដ្ឋាននៃការលេងបាល់ពីក្រុមកីឡាកររបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន ។

កីឡាករអ៊ុក សុធី ប្រធានក្រុមរបស់ក្រុមបាល់ទាត់ភ្នំពេញក្រោនបានសម្តែងអារម្មណ៍យ៉ាងសប្បាយរីករាយថា៖ «ខ្ញុំសប្បាយចិត្តដែលយើងទាំងអស់គ្នាមានឱកាសមកចែករំលែកបទពិសោធន៍ដល់ក្មេងៗនៅខេត្តកំពតនេះ ហើយនេះជាលើកទីពីរហើយសម្រាប់ពួកយើង ខ្ញុំសង្ឃឹមថាយើងនឹងមានឱកាសក្រោយៗទៀតដើម្បីមកទីនេះម្តងទៀត» ។

អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ នេះជាលើកទីពីរហើយសម្រាប់ក្រុមកីឡាករ ក៏ដូចជាបុគ្គលិកនៃក្រុមបាល់ទាត់ភ្នំពេញក្រោន ដែលបានចូលរួមសហការជាមួយក្រុមហ៊ុន SCG និងបានធ្វើដំណើរទៅកាន់ទឹកដីដ៏ស្រស់ស្អាតមួយនេះ ៕

មតិយោបល់


អត្ថបទផ្សេងៗ