កម្មវិធីប្រកួតមិត្តភាពរបស់ក្រុមយុវជន និងក្រុមនារី របស់ក្លិប ភ្នំពេញក្រោន ចុងសប្តាហ៍នេះ

August 30, 2019 - 2:28 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

នាចុងសប្តាហ៍នេះ ក្រុមយុវជនអាយុក្រោម១៤ឆ្នាំ, ១៦ឆ្នាំ, ១៨ឆ្នាំ, ក្រុមនារី និងក្រុម Elite របស់ក្លិប ភ្នំពេញក្រោន នឹងធ្វើការប្រកួតមិត្តភាពរៀងខ្លួនដោយមានចំនួន៦ប្រកួត។

៥ការប្រកួតនឹងធ្វើឡើងនៅលើទីលានហ្វឹកហាត់របស់កីឡដ្ឋាន Smart RSN លើកលែងតែក្រុមនារីភ្នំពេញក្រោន ត្រូវធ្វើដំណើរប្រកួតក្រៅទឹកដីជាមួយ ក្រុមនារីខេត្តកំពង់ឆ្នាំង៕

ថ្ងៃ សុក្រ ទី ៣០ ខែ សីហា ឆ្នាំ២០១៩

ក្រុមយុវជនអាយុក្រោម១៦ឆ្នាំ ភ្នំពេញក្រោន ១ទល់១ U16 Prak Academy ទីលានហ្វឹកហាត់កីឡដ្ឋាន Smart RSN

ថ្ងៃ សៅរ៍ ទី ៣១ ខែ សីហា ឆ្នាំ២០១៩

ក្រុមយុវជនអាយុក្រោម១៨ឆ្នាំ ភ្នំពេញក្រោន ប្រកួតជាមួយ ស.ស.យ.ក ក្រសួងមហាផ្ទៃ វេលាម៉ោង ៣រសៀល ទីលានហ្វឹកហាត់កីឡដ្ឋាន Smart RSN

ក្រុមយុវជនអាយុក្រោម១៤ឆ្នាំ ភ្នំពេញក្រោន ប្រកួតជាមួយ ក្រុមយុវជនអាយុក្រោម១៦ឆ្នាំ ព្រះខ័នរាជស្វាយរៀង វេលាម៉ោង ៥ល្ងាច ទីលានហ្វឹកហាត់កីឡដ្ឋាន Smart RSN

ក្រុមនារីខេត្តកំពង់ឆ្នាំង ប្រកួតជាមួយ ក្រុមនារីភ្នំពេញក្រោន វេលាម៉ោង ២រសៀល កីឡដ្ឋាន ខេត្តកំពង់ឆ្នាំង

ថ្ងៃ អាទិត្យ ទី ១ ខែ កញ្ញា ឆ្នាំ២០១៩

ក្រុមយុវជនអាយុក្រោម១៧ឆ្នាំ Elite ប្រកួតជាមួយ King of Eagle វេលាម៉ោង ៦ល្ងាច ទីលានហ្វឹកហាត់កីឡដ្ឋាន Smart RSN

មតិយោបល់


អត្ថបទផ្សេងៗ