U18 ភ្នំពេញក្រោន បន្តកិច្ចសន្យាជាមួយយុវជន៥នាក់រយៈពេលវែង

February 27, 2020 - 5:04 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

កីឡាករ គីម ចាន់ធី (ចាំទី), ប្រុស វុត្ថា, គន្ធ ឧត្តម ការពារ និង ជីម ណាវីន, កិ ណាខា បម្រើ បានសម្រេចបន្តកិច្ចសន្យាជាមួយក្រុមយុវជនអាយុក្រោម១៨ឆ្នាំ ក្លឹបបាល់ទាត់ភ្នំពេញក្រោន រហូតដល់ឆ្នាំ២០២៤។

កីឡាករទាំង៥រូបនេះ នឹងបន្តរួមរស់ជាមួយ U18 ភ្នំពេញក្រោន រយៈពេលវែងដោយនឹងត្រូវមានភារកិច្ចជួយក្រុមនាបច្ចុប្បន្ន ក្នុងពានរង្វាន់យុវជនអាយុក្រោម១៨ឆ្នាំ ឆ្នាំ២០១៩ បន្ទាប់ពីទើបទទួលបានកៅអីឆ្លងផុតជុំទី១ ក្រោយទទួលបាន៩ពិន្ទុ ឈ្នះ៣ និងចាញ់១ ពីការប្រកួតចំនួន៤លើកកន្លងមក។

សម្រាប់ការប្រកួតជុំទី២ នឹងមានធ្វើការចាប់ឆ្នោតជ្រើសរើសបែងចែកពូល ខណៈក្រុមការងារនឹងជម្រាបជូនព័ត៌មាននាពេលបន្ទាប់…

មតិយោបល់


អត្ថបទផ្សេងៗ