ក្លិបបាល់ទាត់ភ្នំពេញក្រោន បន្តកិច្ចសន្យាថ្មីជាមួយកីឡាករ៥នាក់

November 28, 2019 - 3:51 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ក្លិបបាល់ទាត់ភ្នំពេញក្រោន មានសេចក្តីសោមន្សរីករាយក្នុងការប្រកាសនៃកិច្ចព្រមព្រៀងបន្តកុងត្រាថ្មីជាមួយកីឡាករ ពៅ​ ប៉ុនវុទ្ធី (ប្រយុទ្ធ), គង់ ចាន់វុទ្ធី (ចាំទី), សួន នឿត (ការពារ), សេត រ៉ូហ្សាក់ (បម្រើ) និងសុខ បញ្ញា (ការពារ)។

កីឡាករទាំង៥រូបនេះសុទ្ធតែធ្លាប់រួមរស់ជាមួយ ភ្នំពេញក្រោន ចាប់តាំងពីក្រុមយុវជនថ្នាល និងត្រូវតំឡើងមកកាន់ក្រុមធំនៅឆ្នាំ២០១៥, ២០១៧ និង២០១៨។

យើងនឹងបន្តជឿជាក់ និងរីករាយសម្រាប់វត្តមានរបស់ពួកគេជាមួយក្លិបនារដូវកាលក្រោយៗ និងសង្ឃឹមថាអាចជួយក្លិបឲ្យអស់ពីសមត្ថភាពក្នុងការដណ្តើមយកនូវលទ្ធផលល្អ៕

មតិយោបល់


អត្ថបទផ្សេងៗ