យុវជនថ្នាលភ្នំពេញក្រោន ៥នាក់ទទួលបានកិច្ចសន្យាកីឡាករអាជីព និងដំឡើងមកកាន់ក្រុមធំ

December 18, 2019 - 6:43 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

យុវជន៥នាក់មកពីក្រុមបាល់ទាត់ភ្នំពេញក្រោន អាយុក្រោម១៨ឆ្នាំ ត្រូវបានក្លិបផ្តល់កិច្ចសន្យាកីឡាករអាជីព និងដំឡើងមកកាន់ក្រុមធំសម្រាប់ត្រៀមរដូវកាល២០២០ ខាងមុខនេះជាមួយនឹងក្តីសង្ឃឹមថា ពួកគេនឹងទទួលបានចំណេះដឹងក៏ដូចជាបទពិសោធន៍ថ្មីៗដើម្បីអភិវឌ្ឍសមត្ថភាពជាកីឡាករអាជីពក្នុងការប្រកួតប្រជែងទាំងកម្រិតក្លិប ឬអាចមានឱកាសជាប់ជាជម្រើសជាតិនាពេលអនាគតផងដែរ។

ចំពោះកីឡាករទាំង៥រួមមាន អ្នកចាំទី ហាន់ មាន, បម្រើកណ្តាល ឈុំ សុខហៃ, បម្រើប្រយុទ្ធ រស់ ដារ៉ាពេជ្រ ព្រមទាំងខ្សែប្រយុទ្ធ ចន ចម្រើន និង សំអុល ទីណា។

សូមបញ្ជាក់ថា ពួកគេទាំងអស់នោះសុទ្ធតែទទួលបានការបណ្តុះបណ្តាល និងហ្វឹកហាត់ជាមួយក្រុមយុវជនថ្នាលភ្នំពេញក្រោន ប្រមាណជិត៥ឆ្នាំមកហើយមុនពេលត្រូវបានជ្រើសរើសឡើងមកកាន់ក្រុមធំដោយគ្រូបង្វឹកគឺលោក ស៊ុំ វណ្ណា ផ្ទាល់៕

មតិយោបល់


អត្ថបទផ្សេងៗ