ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ១៦ឆ្នាំ នឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ AFF U16 Championship 2018 នៅថ្ងៃទី២៩ ខាងមុខនេះ

July 24, 2018 - 10:44 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ១៦ឆ្នាំដែលកំពុងតែធ្វើការហ្វឹកហាត់នៅប្រទេសម៉ាឡេសុី ដើម្បីត្រៀមខ្លួនចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ AFF U16 Championship 2018 នៅប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ ។

ប្រភពរូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

កីឡាករយុវជនពីររូបនៃក្លឹបបាល់ទាត់ភ្នំពេញក្រោន គឺកីឡាករឆន ចំរើន និងកីឡាករ ជឹម ណាវីន ក៏បានចូលរួមជាមួយនឹងក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ១៦ឆ្នាំដែរ ។ សម្រាប់ការប្រកួតដំបូងរបស់ក្រុមគោព្រៃកម្ពុជា នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៩ វេលាម៉ោង១៥:៣០ ដែលនឹងត្រូវប្រកួតជាមួយក្រុមអាយុក្រោម ១៦ឆ្នាំរបស់ជម្រើសជាតិវៀនណាម នៅកីឡដ្ឋាន Joko Samudro ។ យើងខ្ញុំសូមជូនពរដល់ក្រុមជម្រើសគោព្រៃកម្ពុជា សូមទទួលបានជោគជ័យក្នុងការប្រកួតនេះ!

មតិយោបល់


អត្ថបទផ្សេងៗ