ក្រុមភ្នំពេញក្រោននឹងត្រូវប្រកួតជាមួយយុវជនបាទី១៨ឆ្នាំនាថ្ងៃអាទិត្យនេះ

March 27, 2019 - 1:46 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រុមកីឡាករនៃក្លឹបបាល់ទាត់ភ្នំពេញក្រោននឹងធ្វើដំណើរទៅកាន់សាលាបាល់ទាត់ជាតិបាទីដើម្បីធ្វើការប្រកួតជាមួយក្រុមយុវជនបាទី ១៨ឆ្នាំ នាថ្ងៃអាទិត្យ ទី៣១ ខែមីនាខាងមុខនេះ ។ នេះគឺជាការប្រកួតសប្តាហ៍ទី២នៃលីគកំពូលកម្ពុជា ដែលការប្រកួតរវាងក្រុមទាំងពីរនេះនឹងធ្វើឡើងនៅវេលាម៉ោង៣:៣០ នៅកីឡដ្ឋានសាលាបាល់ទាត់ជាតិបាទី ។

 

នេះជាការប្រកួតក្រៅដីលើកដំបូងសម្រាប់រដូវកាលថ្មីនេះរបស់ក្រុមភ្នំពេញក្រោន យើងសង្ឃឹមថាអ្នកគាំទ្រទាំងអស់នឹងអញ្ជើញចូលរួមទស្សនាឲ្យបានច្រើនកុះករ ដើម្បីជាកម្លាំងចិត្តគាំទ្រដល់ក្រុមកីឡាកររបស់យើង ៕

មតិយោបល់


អត្ថបទផ្សេងៗ