របួស ហ្វារីត និងលីដា ស្ថិតនៅក្នុងស្ថានភាពល្អប្រសើរ និងពុំមានការវះកាត់

January 15, 2020 - 3:00 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ក្រោយឆ្លងកាត់កាលត្រួតពិនិត្យបញ្ហារបួសនៅឯប្រទេសវៀតណាមកាលពីម្សិលមិញនេះ សារី ហ្វារី និង ឈឿន លីដា នឹងពុំត្រូវចាំបាច់មានការវះកាត់អ្វីឡើយ ខណៈស្ថានភាពរបួសគឺស្ថិតនៅក្នុងល្អប្រសើរ។

ហ្វារី និង លីដា បានទៅពិគ្រោះព្យាបាលកាលពីថ្ងៃអង្គារ៍ ទី១៤ ខែមករា ដោយវេជ្ជបណ្ឌិតនៅប្រទេសវៀតណាម តម្រូវឲ្យមានការចាក់ថ្នាំព្យាបាលរបួស និងពុំមានការវះកាត់។

ហ្វារីត របស់ក្រុមយុវជនថ្នាលភ្នំពេញក្រោន អាយុក្រោម១៨ឆ្នាំបានរងរបួសទ្រនាប់ឆ្អឺងជង្គង់ (Meniscus) អំឡុងពេលលេងពានរង្វាន់ KMH Cup U18 កាលពីខែឧសភា ឆ្នាំ២០១៨ និង លីដា របស់ក្រុមបាល់ទាត់នារីភ្នំពេញក្រោន ជួបនូវបញ្ហារបួសរយៈពេល១ឆ្នាំមកហើយត្រង់សរសៃពួរ (ACL Anterior Cruciate Ligament)៕

គ្រប់គ្នានៃក្លឹបបាល់ទាត់ភ្នំពេញក្រោន សូមជូនពរអោយ ហ្វារីត និងលីដា ចាប់ជាសះស្បើយយ៉ាងឆាប់រហ័ស!

មតិយោបល់


អត្ថបទផ្សេងៗ