អ្នកគាំទ្រ
គឺជាគ្រួសាររបស់យើង

ក្លឹបបាល់ទាត់ភ្នំពេញក្រោន ជាក្លឹបបាល់ទាត់មានមូលដ្ឋាននៅរាជធានីភ្នំពេញ ដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា ។ ក្លឹបមានអ្នកគាំទ្រដ៏សម្បើមនៅតាមបណ្តាលខេត្តក្រុងនានា ជាពិសេសអ្នកដែលរស់នៅរាជធានីភ្នំពេញផ្ទាល់តែម្តង ។ យើងបានដឹងហើយថារាល់ការប្រកួតទាំងអស់គឺចាំបាច់ណាស់ត្រូវតែមានការចូលរួម ក៏ដូចជាការគាំទ្រពីសំណាក់អ្នកគាំទ្រ មិនថាទាំងការប្រកួតក្នុងទឹកដីរបស់យើង និង នៅក្រៅទឹកដី ។

ក្លឹបបាល់ទាត់របស់យើងទាំងមូលតែងតែចាត់ទុកថាអ្នកគាំទ្រទាំងអស់ជាកីឡាករទី ១២ ដែលកំពុងតែមានវត្តមានលេងនៅលើទីលានជាមួយយើង ហើយរាល់ជ័យជំនះទាំងអស់របស់យើងសុទ្ធតែមានការរួមចំនែកពីអ្នកគាំទ្ររបស់យើង ។ បើមិនមានអ្នកទាំងអស់គ្នាគាំទ្រ យើងអាចនិយាយបានថា ក្លឹបនឹងមិនទទួលបានភាពជោគជ័យដូចអ្វីដែលយើងកំពុងមានសព្វថ្ងៃនេះទេ ។

អ្នកគាំទ្រក្លឹបបាល់ទាត់ភ្នំពេញក្រោន តែងតែគាំទ្រក្លឹបរបស់ខ្លួនតាមគ្រប់មធ្យោបាយទាំងអស់មិនថាការចូលរួមទស្សនាផ្ទាល់ លើបណ្តាញសង្គមនានា (Facebook, Instagram, Youtube) និង ការបញ្ចេញមតិរបស់ខ្លួន ដើម្បីឲ្យក្លឹបមានភាពរីកចំរើន ។ លើសពីនេះទៅទៀតពួកគេតែងតែផ្តល់កម្លាំងចិត្តដល់ម្ចាស់ក្លឹប បុគ្គលិក ក៏ដូចជាកីឡាករទាំងអស់នៅក្នុងក្លឹបឲ្យខំប្រឹងបន្តដំនើរទៅមុខបន្ថែមទៀត ។

ក្លឹបបាល់ទាត់ភ្នំពេញក្រោន សូមថ្លែងអំណរគុណដល់អ្នកគាំទ្រទាំងអស់ដែលជាកីឡាករទី ១២ របស់យើង ហើយយើងសង្ឃឹមយ៉ាងមុតមាំថាអ្នកទាំងអស់គ្នានឹងនូវតែបន្តគាំទ្រក្លឹបតទៅទៀត ឲ្យស្របទៅតាមពាក្យស្លោករបស់យើងដែលបានលើកឡើងថា «One Heart One City One Team» ៕