គ្រាន់តែរក្សាកន្ទុយសំបុត្រការប្រកួតក្នុងដីចុងក្រោយលោកអ្នកនឹងអាចចូលរួមកម្មវីធីជួបជុំអ្នកគាំទ្រដោយសេរី

September 21, 2018 - 9:36 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្លឹបបាល់ទាត់ភ្នំពេញក្រោនសូមធ្វើការប្រកាសទៅកាន់អ្នកគាំទ្រក្លឹបបាល់ទាត់ភ្នំពេញក្រោនទាំងអស់ឲ្យបានជ្រាបថា ក្លឹបនឹងរៀបចំកម្មវិធីជួបជុំអ្នកគាំទ្រ Fan Appreciation Day នៅថ្ងៃទីច័ន្ទ ទី២៤ ខែកញ្ញាខាងមុខនេះ ។ គោលបំណងចំបងនៃការរៀបចំកម្មវិធីនេះគឺមានបីសំខាន់ៗដូចជា៖​ ប្រមូលផ្តុំអ្នកគាំទ្រ ជួបជុំគ្នារវាងគ្រូ បុគ្គលិក កីឡាករ ជាមួយអ្នកគាំទ្រ និងចែករំលែកពីទស្សនៈវិស័យរបស់ក្លឹបសម្រាប់ពេលអនាគតទៅកាន់អ្នកគាំទ្រ ។

សម្រាប់លក្ខណដែលលោកអ្នកអាចចូលរួមក្នុងកម្មវិធីនេះបានរួមមាន៖

  • សម្រាប់លោកអ្នកដែលមាន​​អាវក្នុងដី​ពណ៌ក្រហម​រដូវកាល២០១៨ ឬ​ កាតសមាជិកក្លឹបភ្នំពេញក្រោនឆ្នាំ២០១៨ ឬ កន្ទុយសំបុត្រទស្សនាការប្រកួតរវាងក្លឹបភ្នំពេញក្រោន​ និងក្លឹបវេស្ទើន ដែលជាការប្រកួតចុងក្រោយក្នុងដីនឹងអាចចូលរួមបានដោយឥតគិតថ្លៃ ។
  • សម្រាប់លោកអ្នកដែលមិនបានបំពេញលក្ខខណ្ឌខាងលើ ប៉ុន្តែចង់ចូលរួមកម្មវិធីនេះត្រូវចំណាយ​ចំនួន ៥​ដុល្លា ។

គួរបញ្ជាក់ថាលោកអ្នកអាចចាប់ផ្តើមធ្វើការចុះឈ្មោះចាប់ពីថ្ងៃនេះតទៅនៅកីឡដ្ឋាន RSN ឬតាមរយៈទូរស័ព្ទលេខ៖ ០៩៦ ៤២១ ៥៥៤ ៥ នឹង ០៩៣ ៦០៣ ៥៣០ រហូតដល់ថ្ងៃសៅរ៍ ទី២២ កញ្ញាខាងមុខនេះ។ កុំភ្លេចចូលរួមកម្មវិធីនេះឲ្យបានច្រើនកុះករទាំងអស់គ្នា! 

មតិយោបល់


អត្ថបទផ្សេងៗ