Fan Appreciation Day បានបញ្ចប់ទៅដោយភាពជោគជ័យ

September 25, 2018 - 10:30 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

កម្មវិធីជួបជុំអ្នកគាំទ្រ Fan Appreciation Day ដែលបានប្រព្រឹត្តិទៅកាលពីម្សិលមិញត្រូវបានបញ្ចប់ដោយភាពសប្បាយរីករាយ និងភាពស្នឹតស្នាលរវាងអ្នកគាំទ្រ និងគ្រូបង្វឹក កីឡាករ ។ បើទោះបីជាមេឃភ្លៀងខ្លាំងយ៉ាងណាក៏អ្នកគាំទ្រក្លឹបបាល់ទាត់ភ្នំពេញក្រោនបានចូលរួមលេងសប្បាយ ញាំអាហារ និងរាំសប្បាយជាមួយក្រុមកីឡាករ ។

សូមបញ្ជាក់ថា គោលបំណងចំបងនៃការរៀបចំកម្មវិធីនេះគឺមានបីសំខាន់ៗដូចជា៖​ ប្រមូលផ្តុំអ្នកគាំទ្រ ជួបជុំគ្នារវាងគ្រូ បុគ្គលិក កីឡាករ ជាមួយអ្នកគាំទ្រ និងចែករំលែកពីទស្សនៈវិស័យរបស់ក្លឹបសម្រាប់ពេលអនាគតទៅកាន់អ្នកគាំទ្រ ។

ក្លឹបបាល់ទាត់ភ្នំពេញក្រោនសូមថ្លែងអំណរគុណដល់អ្នកគាំទ្រទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធី ក៏ដូចជាតែងតែលើកទឹកចិត្តក្រុមភ្នំពេញក្រោនគ្រប់ការប្រកួតទាំងអស់ ទាំងនៅក្នុងដី និងក្រៅដី ។ យើងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងនៅតែគាំទ្រក្លឹបនៅរដូវកាលបន្តបន្ទាប់ ដើម្បីជាកម្លាំងចិត្តរបស់ពួកយើង ក្នុងការលើកស្ទួយវិស័យបាល់ទាត់នៅកម្ពុជា ៕

មតិយោបល់


អត្ថបទផ្សេងៗ