គ្រប់យ៉ាងអ្នកត្រូវដឹងពី U16 ភ្នំពេញក្រោន ក្នុងពានរង្វាន់ U16 League 2019

December 11, 2019 - 1:37 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ក្រុមយុវជនភ្នំពេញក្រោន អាយុក្រោម១៦ឆ្នាំ នឹងចូលរួមពានរង្វាន់ U16 League 2019 ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ។

U16 ភ្នំពេញក្រោន នឹងត្រូវធ្វើការប្រកួត៣លើក ក្នុងវគ្គចែកពូល ដែលយើងស្ថិតនៅពូល A។

យ៉ាងណាពានរង្វាន់ U16 League 2019 នឹងចាប់ផ្តើមពីថ្ងៃទី​ ១៤ ខែ ធ្នូ ឆ្នាំ២០១៩ ដល់ ថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ២០២០ ដោយចែកជា៨ពូល មានក្រុមចូលរួមចំនួន៣២។

ខណៈខាងក្រោមនេះជាអ្វីអ្នកគួរដឹងពី U16 ភ្នំពេញក្រោន ក្នុងពានរង្វាន់ U16 League 2019។

*គ្រូបង្វឹក៖ 

លោក ម៉ែន ពិភព

*បញ្ជីឈ្មោះកីឡាករទាំង២៥នាក់៖

អ្នកចាំទី៖ ចាប សុវណ្ណបុត្រ,  អេង កែវដាវិត, ដេត មករា

ការពារ៖ ថាត គីមហ័ង, អ៊ុក អូត្រាលី, ទេព ចាន់សុថាត់, ថោង ហេងវាសនា, ម៉េង សំណាង, ណាហ៊្សែ អារ៉ាហ្វាត់, កេត ម៉េងហេង, សាហុង អេលីត

បម្រើ៖ កៀន រតនៈ, ប៊ុង សាំយូអែល, ពៅ គីមយីន, ឆេង ច័ន្ទតារា, ឈីន វីននីន, អ៊ន សុខវាសនា, ទេព ចាន់ប្រុសពេជ្រ, ហៀប សេងហុង

ប្រយុទ្ធ៖ ងួន ជីលីវីរៈបុត្រ, លឹម វិសាល, ស សុភា, ចាន់ សីលា, អ៊ុន ទិត្យណារីន, ជា វារៈវនប័ត

*ស្ថិតនៅពូល A៖

ភ្នំពេញក្រោន,  វិសាខា, សាលាតម្រង់រាជធានីភ្នំពេញ និងសាលាតម្រង់ទិស វិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច កំពង់ឆ្នាំង។

*កម្មវិធីប្រកួត៖

  • ថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ២០១៩ ប្រកួតជាមួយ វិសាខា កីឡដ្ឋាន Smart RSN
  • ថ្ងៃទី ៥ ខែ មករា ឆ្នាំ២០២០ ប្រកួតជាមួយ ទីលាន ខេត្តកំពង់ឆ្នាំង
  • ថ្ងៃទី ១៥ ខែ មករា ឆ្នាំ២០២០ ប្រកួតជាមួយ សាលាតម្រង់ទិស រាជធានីភ្នំពេញ ទីលាន Smart RSN

 

មតិយោបល់


អត្ថបទផ្សេងៗ