ភ្នំពេញក្រោននឹងត្រូវប្រកួតជាមួយក្រុមអគ្គិសនីកម្ពុជានាថ្ងៃសៅរ៍នេះ

June 12, 2019 - 2:17 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រុមកីឡាករនៃក្លឹបបាល់ទាត់ភ្នំពេញក្រោននឹងធ្វើដំណើរទៅកាន់កីឡដ្ឋានអគ្គិសនីកម្ពុជា នៅថ្ងៃសៅរ៍ ទី១៥ ខែមិថុនា ដើម្បីត្រៀមប្រកួតជាមួយក្រុមម្ចាស់ផ្ទះអគ្គិសនីកម្ពុជា សម្រាប់ការប្រកួតលីគកំពូលកម្ពុជាសប្តាហ៍ទី១១ ។ ការប្រកួតរវាងក្រុមទាំងពីរនេះនឹងធ្វើឡើងនៅវេលាម៉ោង៣:៣០ នៅកីឡដ្ឋានអគ្គិសនីកម្ពុជា ហើយនេះជាការប្រកួតក្រៅទឹកដីលើកទី៥ ហើយសម្រាប់ក្រុមភ្នំពេញក្រោននារដូវកាលឆ្នាំ២០១៩នេះ ។

អាស្រ័យដូចបានជម្រាបជូនខាងលើយើងសង្ឃឹមថាអ្នកគាំទ្រក្លឹបបាល់ទាត់ភ្នំពេញក្រោន និងក្លឹបបាល់ទាត់អគ្គិសនីកម្ពុជាទាំងអស់នឹងអញ្ជើញចូលរួមទស្សនាឲ្យបានច្រើនកុះករ ដើម្បីជាកម្លាំងចិត្តគាំទ្រដល់ក្រុមកីឡាករនាថ្ងៃសៅរ៍ខាងមុខនេះ ៕

មតិយោបល់


អត្ថបទផ្សេងៗ