Dzarma Bata៖ «យើងមិនមានសំណាងពេលជួបក្រុមស្ថិតនៅ Top 4»

August 15, 2019 - 8:32 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

កីឡាករ Dzarma Bata ខ្សែប្រយុទ្ធក្លិប ភ្នំពេញក្រោន បាននិយាយថាក្លិបហាក់ពុំសូវមានសំណាងពេលជួបក្រុមកំពូលទាំង៤ នៅក្នុងលីគកំពូលកម្ពុជា បន្ទាប់ពីក្លិបបានបានទទួលលទ្ធផលស្មើ ២ទល់២ ជាមួយ ណាហ្គាវើលដ៍ កាលពីសប្តាហ៍មុន។ Dzarma Bata ដែលបានចូលរួមជាមួយ ភ្នំពេញក្រោន នាជុំទី២នៃលីគកំពូលកម្ពុជារដូវកាលនេះ បានបង្ហាញខ្លួនលើកដំបូងជាមួយក្លិបក្នុងជំនួបជាមួយ បឹងកេត បញ្ចប់ទៅដោយលទ្ធផល ៤ទល់៤។

ភ្នំពេញក្រោន បានរងបរាជ័យធ្ងន់ធ្ងរពេលជួប វិសាខា និង ព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ៣ទល់៤ និង ២ទល់៥។ ទោះបីជាលទ្ធផលមិនសូវល្អជាមួយនឹងក្រុមខ្លាំងនៅក្នុងលីគ ប៉ុន្តែ Dzarma Bata បានទាត់បញ្ចូលទីចំនួន ១០ ដងក្នុងការប្រកួតលីកចំនួន ៦ លើកក្រោមការដឹកនាំរបស់លោក ស៊ុំវណ្ណា។ ដោយជឿថារឿងល្អជាច្រើននឹងកើតមានឡើងតាមរយៈការខិតខំរបស់ពួកគេ ។

Dzarma Bata បានប្រាប់គេហទំព័រ ppcfc.com «យើងបានធ្វើការខ្លាំងពេលជួបក្រុមធំៗ ប្រសិនបើអ្នកអាចមើលឃើញការប្រកួតដែលយើងបានលេងជាមួយក្រុមធំយើងលេងបានល្អប៉ុន្តែយើងមិនមានសំណាងដើម្បីទទួលបានពិន្ទុដែលយើងចង់បាន នេះជាបាល់ទាត់»។

«ខ្ញុំពិតជាមិនខកចិត្តទេ ប៉ុន្តែវាជាការសោកស្តាយដែលយើងមិនបានទទួលបាននូវអ្វីដែលយើងចង់បាន ហើយខ្ញុំជឿថាយើងនឹងត្រលប់មកវិញកាន់តែខ្លាំងនិងប្រសើរឡើង»។

«ការប្រកួតធំៗ មួយចំនួនដែលយើងលេងបានល្អប៉ុន្តែនៅចុងបញ្ចប់នៃ៩០នាទី រឿងដែលយើងមិនរំពឹងថានឹងកើតឡើង។ កីឡាករសំខាន់មួយចំនួនបានរងរបួសដូច្នេះហើយទើបយើងមានបញ្ហាពេលលេងជាមួយក្រុមធំ»។

«ភ្នំពេញក្រោន មានកីឡាករប្រយុទ្ធឆ្នើមៗ ពីគ្រប់តំបន់ប្រយុទ្ធ។ យើងត្រូវខិតខំរួមគ្នាជាក្រុមគ្រួសារមួយដើម្បីទទួលបានលទ្ធផលល្អសម្រាប់ក្រុមអ្នកគាំទ្រ ប្រធានក្លិប និងបុគ្គលិក ទាំងអស់របស់ភ្នំពេញក្រោនដើម្បីធ្វើឱ្យអ្វីៗប្រសើរឡើងសម្រាប់យើងពីព្រោះខ្ញុំជឿជាក់ថាយើងនឹងត្រឡប់មកវិញ»។

ភ្នំពេញក្រោន នឹងត្រូវជួបជាមួយ អគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងការប្រកួតលីគក្រៅទឹកដីនៅឯកីឡដ្ឋាន EDC នាថ្ងៃអាទិត្យនេះ ខណៈដែលពួកគេព្យាយាមដាក់ការខកចិត្តរបស់ពួកគេមួយឡែក និងទទួលបាន ៣ពិន្ទុ។

មតិយោបល់


អត្ថបទផ្សេងៗ