Dzarma Bata ជុំវិញការខកខានឱកាសមួយចំនួនលើការប្រកួតជាមួយក្រុមអគ្គិសនី និងការប្រជែងស្បែកជើងមាស

October 22, 2019 - 3:00 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រោយការប្រកួតជាមួយក្រុមអគ្គិសនីកម្ពុជា ដោយក្រុមភ្នំពេញក្រោនបានយកឈ្នះជាមួយនឹងលទ្ធផល ៧-០ នៅកីឡដ្ឋាន Smart RSN យើងសង្កេតឃើញថាកីឡាករ Dzarma Bata បានរកគ្រាប់បានចំនួន២គ្រាប់ក្នុងចំណោមគ្រាប់បាល់ទាំង៧នោះ ។ បើគិតមកដល់បច្ចុប្បន្ននេះកីឡាកររូបនេះបានរកគ្រាប់បាល់បានចំនួន២៩ ដែលជាឱកាសមួយសម្រាប់រូបគេក្នុងការប្រជែងយកស្បែកជើងមាសក្នុងលីគកំពូលកម្ពុជានារដូវកាលឆ្នាំ២០១៩នេះ ។

ក្នុងបទសម្ភាសន៍ជាមួយក្រុមការងារក្លឹបបាល់ទាត់ភ្នំពេញក្រោនកីឡាកររូបនេះបាននិយាយថា៖ « ក្រុមរបស់យើងកំពុងតែធ្វើការងារខ្លាំងដើម្បីឈ្នះការប្រកួតដែលនៅសេសសល់ សម្រាប់ការប្រកួតជាមួយក្រុមអគ្គិសនីកម្ពុជា ខ្ញុំមានឱកាសច្រើន ប៉ុន្តែខ្ញុំរកបានតែ២គ្រាប់ នេះគឺជារឿងមួយក្នុងវិស័យបាល់ទាត់ ដែលខ្ញុំបានព្យាយាមយ៉ាងច្រើនក្នុងការរកគ្រាប់បាល់ប៉ុន្តែបែរជាទាត់ចូល២គ្រាប់នៅនាទីចុងក្រោយទៅវិញ » ។

សម្រាប់ឱកាសក្នុងការប្រជែងយកស្បែកជើងមាស Bata បាននិយាយថា៖ « អ្វីៗទាំងអស់មិនទាន់បានបញ្ចប់នៅឡើយទេ ខ្ញុំនៅតែព្យាយាមឲ្យអស់ពីសមត្ថភាពសម្រាប់ក្រុម និងខ្លួនឯង ព្រោះពួកយើងត្រូវតែធ្វើការជាមួយគ្នា ។ យើងត្រូវតែឈ្នះសម្រាប់ការប្រកួត២លើកចុយក្រោយនេះ ហើយខ្ញុំគិតថាអ្វីៗនឹងកើតឡើងនៅពេលនោះ ប៉ុន្តែអ្វីដែលយើងត្រូវធ្វើនោះគឹព្យាយាមឲ្យបានខ្លាំងដូចអ្វីដែលយើងបានរំពឹងទុក » ៕

មតិយោបល់


អត្ថបទផ្សេងៗ