Dzarma Bata និយាយពីអារម្មណ៍ធ្វើជាប្រធានក្រុម និងរកគ្រាប់បាល់ទល់ ក្រសួងការពារជាតិ

September 24, 2019 - 8:53 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

Dzarma Bata បានធ្វើជាប្រធានក្រុម ភ្នំពេញក្រោន ជាលើកដំបូងចាប់តាំងពីបានចូលរួមជាមួយក្លិបនៅជុំទី ២ នៃលីគកំពូលកម្ពុជា ខណៈក្រុមបានដណ្តើមជ័យជម្នះយ៉ាងធំធេងលើ ក្រសួងការពារជាតិ។

Red Singha បានយកក្រុមម្ចាស់ផ្ទះតាមរយៈការបង្ហាញទម្រង់លេងដ៏ល្អឱ្យពួកគេទទួលនូវជ័យជម្នះ ៤ទល់១​ នៅកីឡដ្ឋាន ស្តាតចាស់។

គ្រាប់បាល់របស់កីឡាករ Dzarma Bata, Paulo Victor និង Mustafa Zazai គឺគ្រប់គ្រាន់សម្រាប់លោក ស៊ុំ វណ្ណា ដើម្បីទទួលបានជ័យជម្នះក្នុងលីគកំពូលកម្ពុជាជាលើកទី២ លើក្លិប ក្រសួងការពារជាតិ។

ខ្សែប្រយុទ្ធរូបនេះពេញចិត្តសម្រាប់សំខាន់៣ពិន្ទុសំខាន់អាចជួយឲ្យ ភ្នំពេញក្រោន ស្ថិតនៅ Top 4 ជាមួយនឹងការប្រកួត ៣ លើកផ្សេងនៅសល់រហូតដល់ចប់រដូវកាល។

Dzarma Bata បានប្រាប់គេហទំព័រ ppcfc.com «វាគឺជាលទ្ធផលល្អសម្រាប់យើងក្នុងការឈ្នះការប្រកួតក្រៅដីដែលមិនមែនជាការងាយស្រួលនោះទេ ប៉ុន្តែលទ្ធផលក្រុមរបស់យើងគឺល្អ។ វាជាកំណត់ត្រាល្អក្នុងការយកឈ្នះពេលជួប ក្រសួងការពារជាតិ ក្នុងលីគ»។

«ខ្ញុំពិតជារំភើបណាស់សម្រាប់អ្នករាល់គ្នានៅលើការប្រកួតនេះ។ វាជាស្មារតីក្រុមល្អណាស់នៅពេលដែលយើងបន្តប្រយុទ្ធរហូតដល់ទីបញ្ចប់ហើយខិតខំធ្វើការដើម្បីទទួលបានពិន្ទុដែលយើងចង់បាន»។

«ខ្ញុំសប្បាយចិត្តណាស់នាពេលបានពាក់ស្លាកប្រធានក្រុមនេះជាលើកដំបូងហើយវាជាលទ្ធផលល្អសម្រាប់ពួកយើងហើយខ្ញុំរីករាយជាមួយវាហើយទន្ទឹងរង់ចាំបន្តស្មារតីក្រុមនេះ»។

«វាពិតជាល្អណាស់ក្នុងការរកគ្រាប់បាល់ហើយខ្ញុំពិតជាចង់ធ្វើវាដោយមានទំនុកចិត្ត និងការចូលរួមពីមិត្តរួមក្រុមរបស់ខ្ញុំ»។

«យើងនៅមានការប្រកួត២-៣ទៀត ហើយយើងនឹងបន្តប្រយុទ្ធជាមួយក្រុមនេះ។ ខ្ញុំក៏ជឿជាក់លើអ្នករាល់គ្នាផងដែរដែលរួមមានទាំងម្ចាស់ក្លិប, គ្រូបង្វឹក, អ្នកចាត់ការក្រុម, បុគ្គលិក និងអ្នកគាំទ្ររបស់យើងដែលតែងតែនៅក្បែរយើងមិនថាពេលវេលាល្អ និងអាក្រក់។ ដូច្នេះខ្ញុំជឿថាយើងនឹងទៅដល់ទីនោះ»៕

មតិយោបល់


អត្ថបទផ្សេងៗ