ក្លឹបបាល់ទាត់ភ្នំពេញក្រោនបានសម្រេចចែកផ្លូវគ្នាជាមួយកីឡាករ Dzarma Bata

December 13, 2019 - 12:01 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្លឹបបាល់ទាត់ភ្នំពេញក្រោន សូមប្រកាសអំពីការចែកផ្លូវជាមួយកីឡាករ Dzarma Bata ក្រោយចូលរួមជាមួយយើងកាលពីពាក់កណ្តាលរដូវកាល២០១៩កន្លងមកនេះ ។ សូមបញ្ជាក់ថា ខ្សែប្រយុទ្ធសញ្ជាតិនីហ្សេរីយ៉ា វ័យ២៧ឆ្នាំរូបនេះ បានចូលរួមជាមួយ ក្រុមភ្នំពេញក្រោន កាលពីខែមិថុនា ដោយបង្ហាញខ្លួនបាន១៣លើក រកបាន៣៥គ្រាប់ និងបញ្ជូនបាល់បាន៣លើកនៅក្នុងការប្រកួតលីគកំពូលកម្ពុជា ។

យើងទាំងអស់គ្នា សូមអរគុណចំពោះកីឡាករ Dzarma Bata ដែលបានខិតខំប្រឹងប្រែង និងប្តេជ្ញាចិត្តខ្ពស់ជាមួយមិត្តរួមក្រុមកន្លងមក ហើយក៏សូមជូនពរឲ្យរូបគេសំណាងល្អនាពេលអនាគត៕

មតិយោបល់


អត្ថបទផ្សេងៗ